កំពត៖ នៅក្នុងខេត្តកំពតម្តុំទឹកឈូ ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្តច្រើនកន្លែងដែរ ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ នោះគឺ « ឧទ្យានដងព្រែក » ។
លើសពីនោះ ឧទ្យានដងព្រែក ក៏មានកញ្ចុះអង្គុយលេង និងទទួលទានអាហារបែបអ្នកស្រុកយ៉ាងឆ្ងាញ់ពិសា គយគន់ទេសភាពដ៏ស្រស់បំព្រង និងខ្យល់បក់ត្រសៀកៗធ្វើឱ្យស្បើយអស់ទុក្ខកង្វល់នានាផងដែរ។
គួរឱ្យដឹងផងដែរថា ឧទ្យានដងព្រែក មានទីតាំងស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) នៅឆ្ងាយពីខេត្តកំពតប្រហែល ១០គីឡូម៉ែត្រ ដែលបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបានតាមរយៈលេខទូរស័ព្ទ 010 800 865 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ River Park - ឧទ្យានដងព្រែក