ត្បូងឃ្មុំ៖ ខេត្តត្បួងឃ្មុំ គឺជាខេត្តបំបែកថ្មីពីទឹកដីខេត្តកំពង់ចាម ដែលជាខេត្តសម្បូរទៅដោយទីកន្លែងស្រស់ស្អាតបែបធម្មជាតិជាច្រើន ជាពិសេសគឺកន្លែងកម្សាន្តបែបកែច្នៃដូចជាសួនផ្កា និងសួនបន្លែជាដើម។
Salika's Water Park មានកន្លែងអង្គុយជាលក្ខណៈខ្ចូសកម្សាន្តដែលអាចកំម៉ុងអាហារទានច្រើនមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងមានសួនផ្កា និងទីកន្លែងសម្រាប់ថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។
ចំណែកឯការលេងទឹកវិញ កូនក្មេងតម្លៃមានតម្លៃត្រឹមតែ 4000៛ ឯមនុស្សចាស់មានតម្លៃ 6000៛ ដែលអាចហែលលេង និងជិះ Slide រំអិលលេងតាមចិត្តដោយមិនគិតម៉ោងផងដែរ។
គួរឱ្យដឹងផងដែរថា Salika's Water Park មានទីតាំងស្ថិតនៅក្នុងភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក