រឿង «បឹងអតីត» គឺជាសៀវភៅប្រលោមលោកថ្មី និពន្ធឡើងដោយយុវវ័យពីររូបគឺ ស៊ុយ លីនប៉ាវ និង ឆោម សុពៅ ដែលជាកវីនិពន្ធដែលមានភាពប៉ិនប្រសប់ក្នុងការប្រើពាក្យពេចន៍វោហារ គួរឱ្យចង់អានពីមួយវគ្គទៅវគ្គមួយយ៉ាងជក់ចិត្ត ដែលសាច់រឿងក្នុងសៀវភៅនេះជាប្រភេទសាច់រឿងបែបងឿងឆ្ងល់ សង្ស័យ អាថ៌កំបាំង ជាពិសេសមានលក្ខណៈខ្មោចព្រាយ អបិយជំនឿ អានយូរទៅទើបដឹងថាជារឿងមនោសញ្ចេតនាផ្អែមល្ហែមទៅវិញ។
«បឹងអតីត» តំណាលពីបឹងមួយ ត្រូវបានអ្នកភូមិបោះបង់ចោលមិនហ៊ានទៅបៀតជាង ៣០ ឆ្នាំមកហើយ ក្រោយពីមានពាក្យចចាមអារាមស្តីពីអត្តឃាតកម្មនៃនារីម្នាក់។ ក្រោយមកយុវវ័យមួយក្រុមបានលុកលុយទៅដល់ទីនោះ ដើម្បីថតរឿង ខ្នាតតូចរបស់ពួកគេ ហើយស្នេហារវាងតួប្រុស និងនារីដែលគេគិតថាជាខ្មោច បានចាប់កំណើតឡើង។
ហើយនេះជាចំណុចខ្លឹមទាំង ១០យ៉ាង ដែលអ្នកគួរតែទិញសៀវភៅ « បឹងអតីត» ៖
១. ដាក់បញ្ចូលវប្បធម៌របស់ជនជាតិភាគតិច ប៉ែកឥសាន ខេត្តរតនៈគិរី
២. ប្រលោមលោករន្ធត់និងនាំចិត្តឱ្យខ្លាច និងរួមបញ្ចូលដោយឃ្លាឃ្លោងទំនើប ស្ទាយយុវវ័យ
៣. ការប្រយុទ្ធប្រឆ្នាំងនឹងការងារដែលខ្លួនស្រលាញ់ សូម្បីតែជីវិតក៏អាចប្តូរបាន
៤. តួអង្គម្នាក់ៗ មានរូបរាងស្រស់ៗដូចមនុស្សពិតៗ ដែលយើងអាចរៀនសូត្រពីពួកគេបានច្រើនបំផុតអំពីមេរៀនជីវិត
៥. មនុស្សខ្លាចមិនមែនជាមនុស្សកំសាក (ដកពិសោធជាមួយនឹង តួអង្គយើង គេឈ្មោះ លី បុរសពូកែខ្លាច និងហូបច្រើន)
៦. ផ្ទះទុកចោល គេតែងគិតថាមានខ្មោចនៅ ដូច្នោះកុំទុកផ្ទះចោលឱ្យសោះ
៧. ជាស្នាដៃនិពន្ធថ្មីរបស់ បណ្ឌិតពងទា ប្រចាំឆ្នាំ២០១៩
៨. ស្នាដៃនិពន្ធរួមគ្នា រវាងអ្នកសរសេរ២នាក់
៩. យល់ដឹងពីចំណុចខ្លាំងនិងខ្សោយរបស់រឿង ទុកជាការអប់រំដល់ជីវិត នៃការនិពន្ធរបស់អ្នក
១០. ដកពិសោធភាពភ័យខ្លាចនិងអារម្មណ៍មនោសញ្ជាតនារបស់អ្នកចាមួយនឹង បឹងអតីត។
កុំភ្លេចជួយគាំទ្រសៀវភៅថ្មីស្នាដៃកូនខ្មែរយើងផង !
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន៖ Drama TeamLeader