ថ្មីៗនេះកូនខ្មែរមួយក្រុមបានផលិតបំពង់ទឹកធ្វើពីដើមប្ញស្សីមានឈ្មោះថា ដបទឹកឫស្សី Bamboo Sea ដែលមានលក្ខណៈស្រស់ស្អាត មាំ មិនចាញ់ផលិតផលបរទេសនោះទេ ថែមទាំងមានតម្លៃសមរម្យ ជាពិសេសគឺមានអត្ថប្រយោជ៍ជាច្រើនដូចជា៖
+ ជាប្រភេទដបខាងក្នុងជាអុីណុក ស្រោបដោយឫស្សីធម្មជាតិរបស់យេីង។
+ អាចផ្ទុកទឹកក្តៅបានរហូតដល់ ៧ម៉ោង
+ មិនមានការជ្រាបទឹក ឬ បែកញេីសដល់ផ្នែកខាងក្រៅទេ
+ មានចំរោះសំរាប់ឆុងតែស្រាប់ នៅក្នុងដប
+ ការពារបរិស្ថាន ដោយជួយកាត់បន្ថយកែវផ្លាស្ទិច
+ តូចល្មមងាយស្រួល យកតាមខ្លួន បានគ្រប់ទីកន្លែង
+ រចនាបែបសាមញ្ញ តែស្អាតបែបខ្មែរ ( Unique) ។
តាមរយៈគណនីហ្វេសប៊ុកផេក Bamboo Sea Products បានសរសេររៀបរាប់បន្ថែមថា ៖ " ថែរក្សាបរិស្ថានជាមួយ ដបទឹកឫស្សី Bamboo Sea ជាមួយរូបរាងដ៏ស្រស់ស្អាតបែបធម្មជាតិ ផលិតពីឫស្សីពិតៗ ជាមួយនឹងដែកអុីណុកនៅផ្នែកខាងក្នុងដេីម្បីរក្សាសីតុណ្ហភាពក្តៅ និងត្រជាក់បានរយៈពេលយូរ។ បេីនិយាយពីគុណភាពវិញ ល្អខ្លាំងណាស់ និងងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង។
បញ្ជាក់ : ផលិតផល Bamboo Sea គឺជាផលិតផលធ្វេីនៅក្នុងស្រុកខ្មែរ និងក៏ជាស្នាដៃខ្នែរយេីងដែរ។ គ្រាំទ្រផលិតផលជាតិ និង ធ្វេីពីឫស្សីពិតៗ ✌️ តំលៃត្រឹមតែ 60000រៀលប៉ុណ្ណោះ អាចទំនាក់ទំនងតាមលេខ : 010 889925 ឆាតមកដេីម្បីពត៌មានបន្ថែម "។
កុំភ្លេចណារួមគ្នាគាំទ្រផលិតផលខ្មែរ ដែលធ្វេីដោយដៃកូនខ្មែរៗពិតៗ ដេីម្បីលេីកតម្កេីងផលិតផលក្នុងស្រុក និងការពារការចំណាកស្រុកទៅស្រុកគេ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក