ជារឿងដ៏គួរឱ្យរីករាយ ដែលសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរដោយអនុញាតិឱ្យជនរួមជាតិចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញតែម្តង។
គួរឱ្យដឹងផងដែរថា កម្មវិធីដ៏ពិសេសពិសាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ៩ ១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យមវិចិត្រសិល្បៈ បឹងបាយ៉ាប មានទីតាំងស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកាំកូ ចម្ងាយ២៤០០ម៉ែត្រ)។
ដូច្នេះកុំភ្លេចចូលរួមគាំទ្រសិល្បៈបុរាណយើងទាំងអស់គ្នាណា!
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sovanna Kem/ សាលាមធ្យមវិចិត្រសិល្បៈ