មនុស្សស្រី បើមិនមានរឿងអ្វី មិនមែននៅសុខៗ នាងក៏ស្ងាត់នោះឡើយ

ជាធម្មតា ដូចពាក្យគេថា ចិត្តមនុស្សស្រីតែងតែប្រែប្រួល តែសកម្មភាពខ្លះ​ ទង្វើខ្លះរបស់នាង ក៏អាចបញ្ជាក់ពីអារម្មណ៍របស់នាងបានដូចគ្នា។​ មនុស្សស្រី បើនាងសប្បាយចិត្ត នាងប្រាកដជានិយាយមិនឈប់ តែបើនាងកើតទុក្ខវិញ កុំថាឡើយនិយាយ សូម្បីតែចេញក្រៅជួបមុខគេឯង ក៏នាងមិនចង់ជួបដែរ។

អ្នកខ្លះនិយាយថា មនុស្សស្រីពូកែរករឿង មនុស្សស្រីពិបាកយល់ចិត្ត មនុស្សស្រីគ្មានហេតុផល តែជាការពិត ចិត្តមនុស្សស្រី មិនពិបាកយល់ទេ ហើយក៏មិនពិបាកលួងដែរ មានហេតុផល និយាយចេះស្ដាប់គ្នាបំផុត គឺមនុស្សស្រីហ្នឹងហើយ។ ភាគច្រើននៃមនុស្សស្រី គឺនាងអត់ធ្មត់ណាស់ ស៊ូទ្រាំណាស់ ព្យាយាមរកហេតុផលគ្រប់យ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ នាងតែងតែព្យាយាមធ្វើគធ្វើថ្លង់ ក្នុងរឿងជាច្រើន ដោយមិនខ្វល់ទេថា នាងត្រូវឈឺចាប់ រ៉ាប់រងនូវអារម្មណ៍ឯកាបែបណាខ្លះឡើយ សំខាន់គឺ នាងមិនចង់បាត់បង់មនុស្សនាងស្រឡាញ់ទេ។

ប៉ុន្តែ ប្រសិនបើពេលណាមួយ នៅសុខៗ នាងបែរជាស្ងប់ស្ងាត់ទៅ មិននិយាយ មិនសួរនាំ ឬមិនរករឿងអ្នក មិនមែននាងគ្មានហេតុផល ឬនាងមិនយល់ពីអ្នកនោះទេ តែមកពីនាងអស់ជំនឿចិត្ត និងអស់ភាពអត់ធ្មត់ចំពោះអ្នកហើយ។ មនុស្សស្រី លុះត្រាតែនាងទ្រាំលែងបាន ឬនាងលែងចង់ទ្រាំបន្ត ទើបនាងស្ងប់ស្ងាត់ទៅ ដោយមិននិយាយអ្វីទាំងអស់ ពេលនោះហើយ ទោះអ្នកនិយាយអ្វី ឬចង់លួងលោមនាងបែបណា ក៏នាងស្ដាប់អ្នកលែងចូលដែរ នាងមានតែពាក្យមួយម៉ាត់ឱ្យអ្នកគឺ ឆ្អែត

586d3ac3c3e23e2524c7c8aa3d64b89a

997333fe5b07dfa4a05cc10973c240fc

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ