ហេតុអ្វីដល់ថ្នាក់ហ្នឹង! ខឹងឪពុកមិនរកប្រពន្ធឲ្យដុតផ្ទះឆេះខ្ទេចហ្មត់!

ខេត្តស្វាយរៀង៖ រឿង​គួរឲ្យហួស​ចិត្ត​មួយ​បាន​កើត​ឡើង​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥០នាទី កូន​ប្រុស​ចិត្ត​ធំ​ម្នាក់បាន​ដុត​ផ្ទះខ្លួនឯងឆេះហ្មត់តែ​ម្ដង​។

64963730_1397550253751098_1100454003730284544_n

ហេតុការណ៍នេះកើត​ឡើង​នៅ ភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងខណៈអ្នក​ដុតផ្ទះឈ្មោះពិន​ ពិទូ (ជាកូន)​បានដុតផ្ទះឆេះ ១ខ្នង ទំហំ ៨x៩ ម៉ែត្រ​(ខូចខាត)ទាំងស្រុង។

64963730_1397550253751098_1100454003730284544_n

តាម​ការ​បញ្ជាក​ពីឱពុក( ជនរងគ្រោះ)របស់​កូន​ប្រុស​ចិត្ត​ខ្លាំងរូប​នេះ ឈ្មោះ ពិន បូរិន ភេទប្រុស អាយុ ៥៩ឆ្នាំបាន​ឲ្យ​ដឹង​ថាផ្ទះរបស់​គាត់សង់អំពីឈើ ប្រក់ក្បឿង​មួយខ្នងនេះជារបស់គាត់ខំសាងសង់យូ​មក​ហើយ។

66616031_1397550423751081_8167627216746708992_o

សម្រាប់មូលហេតុនៃការដុតបំផ្លាញផ្ទះខ្លួនឯងនេះ គឺដោយសារ កូនខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធឲ្យ។ ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យមិនបានជួយអន្តរាគមន៍ដោយសារទទួលពត៌មានក្រោយពេលកើតហេតុ៕