នៅម្តុំវិទ្យាល័យសន្ធរម៉ុកសម្បូរទៅដោយអាហារបែប Street Food ជាច្រើនកន្លែងឆ្ងាញ់ៗ ដែលជាទីប្រជុំជួបជុំមិត្តភក្តិទទួលទានយ៉ាងឆ្ងាញ់ពិសាររាល់ពេលល្ងាចៗឡើង។
នៅក្នុងនោះផងដែរ មានហាងអាហារបើកថ្មីមានឈ្មោះថា « ខ្យងខ្ទាវ-សន្ធរម៉ុក » បាននឹងកំពុងតែទទួលបានការពេញនិយមទាំងសិស្សសាលា មហាវិទ្យាល័យ និងអ្នកធ្វើការមកទទួលទានយ៉ាងកុះករ ដោយសារតែមិនត្រឹមជាហាងដែលមានតម្លៃសមរម្យនោះទេ តែអាហារក៏សុទ្ធតែឆ្ងាញ់ៗសុទ្ធតែពពួក ខ្ចៅ ខ្យង ក្តាម មឹក ងាវ ជាច្រើនមុខឱ្យជ្រើសរើសទទួលទានតាមចំណង់ចំណូលចិត្តផងដែរ។
ដោយនៅក្នុងនោះ ហាង ខ្យងស្ទាវ - សន្ធរម៉ុកមានលក់ដូចជា:៖ ខ្យងស្ងោរ ខ្ចៅស្ងោរ ផ្សិតបំពង ស្លាបមាន់បំពង ប្រហិតចៀន ប្រហិតបំពង ប្រហិតអាំងអំបិលម្ទេស ពងទាកូនបំពង ងាវស្រុះទឹកដូង ក្តាមស្រែស្ងោរ បង្គារអាំងអំបិលម្ទេស ក្តាមសេះអាំងអំបិលម្ទេស មឹកអាំងស្រូបទឹកត្រីបុក ពងទាកូន ពងទាកូនភ្លាចេកខ្ចី ពងមាន់អាំង និងគ្រឿងសមុទ្រគ្រប់មុខជាមួយរសជាតិទឹកត្រីបុក ខ្ទឹមជ្រក់រូបមន្តប្រចាំគ្រួសារ ធានាថាអេម ថែមទាំងមានតម្លៃសមរម្យ ។ ជាពិសេសបើនាំមិត្តភក្តិមកទទួលទានចាប់ពី ៤ នាក់ឡើងទៅថែមទាំងមានការ Free ខ្ចៅស្រុះទឹកដូង១ចាន ផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់នាំគ្នាមកទទួលទាន ខ្យងស្ទាវ មានទីតាំងនៅខាងក្រោយវិទ្យាល័យសន្ធរម៉ុក បត់ចូលតាមហាងលក់កាដូ My Gift ម្តុំលក់សៀវភៅក្រោយសាលាសន្ធរម៉ុក ដោយស្ថិតនៅលើផ្លូវលំតូចលេខ132z ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098585878/ 0966585878 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក