រវល់ប៉ុនណា ក៏គួរតែចេះឆ្លៀតពេលដើម្បីមនុស្សដែលខ្លួនស្រឡាញ់

អ្នកណាៗក៏គេរវល់ដែរ កុំចេះតែយកលេសថារវល់ រហូតដល់គ្មានពេលនៅក្បែរ ដើរលេងលំហែជាមួយមនុស្សជាទីស្រឡាញ់។ ពាក្យថារវល់ ភាគច្រើនទាល់តែចិត្តមិនចង់ ឬមនុស្សមិនសំខាន់ ទើបគេប្រើពាក្យនេះដើម្បីជាលេស តែសម្រាប់មនុស្សដែលយើងស្រឡាញ់ ទោះរវល់ប៉ុនណា ក៏អាចឆ្លៀតពេលដើម្បីគ្នាបានដែរ។

1

ពេលវេលាលំហែ ពេលដើរកម្សាន្តគឺមានតម្លៃណាស់ ព្រោះវាជាពេលវេលា សម្រាប់ឈ្វេងយល់ពីគ្នា និងបង្កើនស្នាមញញឹម និងក្ដីសុខជាមួយមនុស្សដែលយើងស្រឡាញ់។

4

គ្រប់គ្នាសុទ្ធតែមានការងារ មមាញឹករៀងៗខ្លួន តែជឿថា ក៏អាចឱ្យយើងមានពេលសម្រាប់មនុស្សដែលយើងស្រឡាញ់ដែរ សំខាន់ឱ្យតែចេះឆ្លៀត ឬបង្កើតឱកាស ដើម្បីនៅក្បែរមនុស្សដែលយើងស្រឡាញ់។ ជឿទៅថា ទោះរវល់យ៉ាងណា មមាញឹកប៉ុនណា ក៏គេអាចកំដរយើងបានដែរ ឱ្យតែគេស្រឡាញ់យើងពិត គេប្រាកដជា ព្យាយាមនៅក្បែរ និងមើលថែយើងហើយ៕

3

2

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ