មនុស្សស្រីមួយចំនួនគឺបែបហ្នឹង ចូលចិត្តធ្វើឱ្យគេលង់ស្រឡាញ់ លេងសើចនឹងអារម្មណ៍ និងមនោសញ្ចេតនាគេណាស់

ធ្លាប់តែឃើញមនុស្សប្រុសពូកែញ៉ែ និយាយឌឺដង លែបខាយ ចាយវោហា ប្រទាក់ក្រឡាជាមួយមនុស្សស្រី ដែលគេស្រឡាញ់ ឬចាប់អារម្មណ៍ តែមកដល់ពេលនេះ មិនមែនមានតែមនុស្សប្រុសទេដែលពូកែខាងហ្នឹង ក៏មានមនុស្សស្រីមួយចំនួន ចូលចិត្តលេងសើចជាមួយអារម្មណ៍ និងមនោសញ្ចេតនាបែបហ្នឹងដែរ។

ជឿទេថា មានមនុស្សប្រុសមួយចំនួន បែរក្លាយជាជនរងគ្រោះ ព្រោះតែចាញ់បោកពាក្យសម្ដីផ្អែមល្ហែម លួងលោមរបស់មនុស្សស្រីដោយមិនដឹងខ្លន។ មនុស្សប្រុសខ្លះ ពូកែចិត្តទន់ ពេលណាមានមនុស្សស្រីចូលក្បែរខ្លួន និយាយលេងរៀងស្និទ្ធស្នាល ក៏កើតចិត្តគិតថា ប្រហែលគេចាប់អារម្មណ៍លើខ្លួន មានចិត្តឱ្យខ្លួន លង់ចិត្ត ភ្លេចគិត រហូតធ្វើឱ្យខ្លួនឯង ឈឺចាប់តែម្នាក់ឯង។

ក្នុងរឿងស្នេហា បើវាជាការលេងសើច មិនមែនចំពោះតែមនុស្សស្រីទេ មនុស្សប្រុសមួយចំនួន ក៏អាចខូចចិត្ត ឈឺចាប់បានដូចគ្នាដែរ។ ដូច្នេះ កុំបន្ទោសតែខាងប្រុសថា សាវា ឬពូកែលេងសើចនឹងអារម្មណ៍មនុស្សស្រី ព្រោះក៏មានមនុស្សស្រីមួយចំនួន ពូកែ និងមានចរិតបែបហ្នឹង សាហាវជាងមនុស្សប្រុសទៅទៀត។ មនុស្សស្រីខ្លះ ពេលដឹងថា គេមានចិត្តឱ្យនាង គេស្រឡាញ់នាង គេចង់នៅក្បែរនាង នាងរឹតតែធ្វើបាបចិត្តគេ កាន់តែលេងសើចជាមួយនឹងអារម្មណ៍របស់មនុស្សម្នាក់នោះ វាក៏ក្លាយទៅជាការលេងកម្សាន្តអារម្មណ៍របស់នាងទៅវិញ។ ក៏អាចនិយាយបានថា នាងទុកម្នាក់នោះ ជាកង់សឺកួរ ឬជាមនុស្សកំដរពេលនាងមិនសប្បាយចិត្តថែមទៀតផង។

ចឹងហើយបាន​ថា ការលេងសើចរបស់មនុស្សស្រី គួរឱ្យខ្លាចជាង ការលេងសើចរបស់មនុស្សប្រុស៕

_dsc5394

7n_getoutoffriendzone00

អត្តបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ