តារាបាល់ទាត់ជម្រើសជាតិវៀតណាម លេងដំណែងជាខ្សែប្រយុទ្ធ Nguyen Cong Phuong បានចុះកុងត្រាលេងឲ្យក្លិប Sint-Truidense V.V នៃលីគកំពូលបែលហ្សិក (Belgium Pro League) ក្នុងកុងត្រាខ្ចីជើងរយៈពេលវែងពីក្លិប Hoang Anh Gia Laiរបស់វៀតណាម។ នេះបើតាមប្រភពកាសែត FoxSport Asian ចុះផ្សាយកាលពី២ម៉ោងមុននេះ។
មួយរយៈមុន! កីឡាករវ័យ២៤ឆ្នាំមានព័ត៌មានចចាមអារ៉ាមទាក់ទងជាមួយក្លិបបែលហ្សិកមួយនេះ ហើយព័ត៌មានក៏ក្លាយជាផ្លូវការហើយដែរ។ ក្លិបដើមរបស់គេគឺ Hoang Anh Gia Lai បានប្រកាសពីកិច្ចព្រមព្រៀងខិតជិតក្នុងការសម្រចជោគជ័យតាំងតែកាលពី២ថ្ងៃមុនមកម្លេះ។
កិច្ចព្រមព្រៀងបានបង្ហាញចាសាធារណៈក្នុងទំព័រហ្វេសបុករបស់ក្លិបហើយរូបគេត្រូវបានគេដឹងថានឹងពាក់អាវលេខ១៥នៅក្លិបលីគកំពូលបែលហ្សិករូបនេះ។ Cong Phuong បាននិយាយក្នុងពិធីចុះហត្ថលេខានេះថា៖
“ពិតជាមានមោទនភាព និងសប្បាយរីករាយដែលបានចូលរួមជាមួយ Sint-Truidense VV ក្នុងលីគកំពូលបែលហ្សិក។នេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់មួយនៃអាជីព បាល់ទាត់របស់ខ្ញុំ។ អរគុណដល់លោក Mr Doan Nguyen Duc,បុគ្គលិកគ្រូបង្វឹក នៅ HAGL Club, មន្ត្រីបាល់ទាត់វៀតណាម និងក្លិប Sint-Truidense VV Club។ ខ្ញុំនឹងព្យាយាមហ្វឹកហាត់ហើយលេងឲ្យបានល្អបំផុតដើម្បីឲ្យអ្នកគាំទ្រសប្បាយរីករាយ”៕