ទទួលស្គាល់ថាពេលកន្លង ខ្ញុំពិតជាឈឺចាប់ខ្លាំងព្រោះតែការបាត់បង់ស្នេហាម្ដងហើយម្ដងទៀត មានស្នេហាម្ដងណាក៏មិនដែលបានយូរ ដូចចម្រៀងគេច្រៀងមិនខុសទេ " សង្សារមួយខែពីរខែ " ស្ដាប់ហើយក៏អាណិតខ្លួនឯង តែឆ្ងល់ថា ហេតុអ្វីខ្ញុំមិនរៀងចាលនឹងស្នេហា ចេះតែចិត្តទន់គ្រប់ពេលដែលមាននរណាម្នាក់ចូលមកលួងលោមពេលខ្ញុំកំពុងខូចចិត្ត ខ្ញុំគិតថាបេលនោះ ម្នាក់នោះជាមនុស្សយល់ចិត្តខ្ញុំបំផុត តែមិនបានប៉ុន្មាន ក៏ដូចតែអ្នកមុនៗអ៊ីចឹង គ្មានអ្នកណាស្មោះទេ។
តែមកដល់ពេលនេះ ខ្ញុំក៏អាចធ្វើចិត្តបានហើយ ប្រសិនបើខ្ញុំមិនបានជួបមនុស្សក្បត់ មនុស្សសាវា មនុស្សដែលបោះបង់ខ្ញុំទាំងនោះ ខ្ញុំក៏ប្រហែលជាមិនអាចរឹងមាំ រឹងប៉ឹងដូចពេលហ្នឹងទេ។ អរគុណមនុស្សដែលបានចូលមកក្នុងជីវិតខ្ញុំ អរគុណដែលបានចាកចេញទៅ អរគុណដែលចូលមកក្នុងបញ្ជីស្នេហាបរាជ័យរបស់ខ្ញុំ បើអ្នកមិនក្បត់ខ្ញុំ មិនបោះបង់ខ្ញុំ ខ្ញុំក៏មិនអាចយល់ពីធាតុពិតរបស់មនុស្សដែរ។
ក៏ដូចពាក្យគេថាមិនខុស " បើអាចាស់មិនទៅ អាថ្មីម៉េចនឹងអាចចូលមកបានទៅ " បែកអ្នកមុនៗ ទើបធ្វើឱ្យខ្ញុំបានជួបមនុស្សម្នាក់ដែលល្អ មនុស្សម្នាក់ដែលស្មោះត្រង់នឹងខ្ញុំ ចេះថែរក្សា ចេះខ្លាចបាត់បង់ខ្ញុំពិតប្រាកដ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ