ចង់ប្តូរបរិយាកាសថ្មី សម្រាកលំហែកាយឆ្ងាយពីទីក្រុងដ៏អ៊ូអរ តែមិនសូវមានពេលវេលាទៅណាឆ្ងាយ ពេលនេះមិនពិបាកទៀតនោះទេ ដោយទីកន្លែងកម្សាន្តបើកថ្មីមួយកន្លែងក្បែរទីក្រុងភ្នំពេញ នឹងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកដែលមកកម្សាន្តនោះគឺ « រមណីយដ្ឋាន បងប្អូនសិត្បូ »។
« រមណីយដ្ឋាន បងប្អូនសិត្បូ» គឺជារមណីយដ្ឋានកែច្នៃទៅជាកន្លែងបែបធម្មជាតិមួយកន្លែង ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ មានសួនផ្កាសួនដំណាំ មានកញ្ចុះស្បូវ សម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹកសំរាប់មនុស្សធំ និងកូនក្មេងផងដែរ។
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន បងប្អូនសិត្បូ» បានចាប់បើកដំណើរការហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ដោយរមណីយដ្ឋាននេះ មានទីតាំងនៅភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល តែ១៥នាទីពីក្រុងតាខ្មៅ ជិះតាមមាត់ទន្លេ ខាងក្រោមស្ពានព្រែកសំរោង ១៥គីឡូម៉ែត្រ ទល់មុខមណ្ឌលសុខភាព ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 90 22 06/ 088 8 25 25 28 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ រម្មណីយដ្ឋាន បងប្អូនសិត្បូ