មួយជីវិតមនុស្សស្រី​ មិនទាន់មានប្ដីក៏នឿយ ពេលការមានប្ដីហើយ ក៏រឹតតែនឿយហត់

ពាក្យគេតែងតែនិយាយថា " កើតជាមនុស្សស្រីគឺកម្ម " វាក៏ប្រហែលជាបែបហ្នឹងពិតមែនហើយ។ មនុស្សស្រីគ្រប់រូប គឺសុទ្ធតែបែបហ្នឹង កើតមកគឺត្រូវរ៉ាប់រង និងទទួលយកនូវភារកិច្ចជាច្រើន ក៏មានមនុស្សស្រីខ្លះ ធ្វើការស្ទើរតែស្លាប់ខ្លួន តែនៅតែគ្មានអ្នកណាមើលឃើញ និងឱ្យតម្លៃថែមទៀតផង។

ជីវិតជាមនុស្សស្រី គឺត្រូវហត់នឿយច្រើនណាស់ ដ្បិតថាមនុស្សស្រីខ្លះ នាងមានសំណាង កើតក្នុងគ្រួសារល្អប្រសើរក៏ពិតមែន តែជាក់ស្ដែង នាងក៏ត្រូវតែជួបរឿងហត់នឿយដដែល នៅពេលដែលនាងរៀបការ មានគ្រួសារជារបស់ខ្លួនឯង។

មិនមែនគ្រប់មនុស្សស្រី សុទ្ធតែអាចក្លាយជាព្រះនាង ឬទេពអប្សរនោះទេ មនុស្សស្រីភាគច្រើន គឺមានឈ្មោះជាអ្នកបម្រើ តែបើនាងជាស្ដេចស្រី ជីវិតនាងក៏នៅលំបាក ហត់នឿយដូចគ្នាដែរ៕

109

1d737d33c94dff307fd6ad260c3325ef4f9d5b04 (2)

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ