គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។
ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។
ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។
រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក ក្លឹបហាត់ប្រាណ សួនកម្សាន្ដរីករាយដែលមានល្បែងកម្សាន្តទំនើបៗ ថែមទាំងមានអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ បង្កជាភាពងាយស្រួលផងដែរ ។ និយាយរួមសម្រាកតែមួយកន្លែង មានតំបន់កម្សាន្តឱ្យលេងសប្បាយដោយមិនបាច់ខ្វល់ខ្វាយពីអ្វីឡើយ។
គួរឱ្យដឹងផងដែរថា ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចម្ងាយ២៥គីឡូម៉ែត្រពីភ្នំពេញ (គិតពីផ្សារថ្មី) ដោយជិះហួសផ្សារគគីរប្រហែល៦គីឡូម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ។ ប្រសិនជាអ្នកមិនចង់ស្នាក់នៅក្នុងរីហ្សត តែចង់មកកម្សាន្តលេងនោះ តម្លៃសំបុត្រសម្រាប់ជនជាតិខ្មែរមានតម្លៃ ៣២០០០រៀល/ម្នាក់ ឬ $8 ដោយសំបុត្រមួយលេងបាន៨មុខ។ ពេលវេលាបើកដំណើរការ៖ 16:00—22:30 (ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) និងម៉ោង 10:00—22:30 (ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឈប់សម្រាក) លេខទូរស័ព្ទទំនាក់ទំនង៖ 089 329 513;015 335 125(9:00—18:00)៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក