កំពត៖ ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។
នៅក្នុងនោះ Eden Eco Village គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។
Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ (លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។
សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ Eden Eco Village បាន ដោយប្រសិនជាអ្នកធ្វើដំណើរពីក្រុងកំពតអ្នកត្រូវបត់ទៅខាងស្តាំដៃផ្លូវដែលរាងរដិបរដុបបន្តិច (ជិតដល់ស្ពានកំពតថ្មី) ប្រមាណជា ៥គីឡូម៉ែត្រ អ្នកនឹងឃើញផ្លាកសញ្ញា Eden Eco Village នៅខាងឆ្វេងដៃ ឬទំនាក់ទងសាកសួរព័ត៌មានជាភាសាអង់គ្លេស +855 974 836 369 និងភាសាខ្មែរ 097 295 7955 ឬគេហទំព័រ www.edenkampot .com ៕
ចំណាំ៖ អ្នករត់កង់បីមួយចំនួនធំក៏មិនស្គាល់កន្លែងនេះដែរ។
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក