មនុស្សស្រី កុំចង់កាន់លុយប្ដីរកបាន វាមិនសូវជាសប្បាយ ដូចអ្វីដែលយើងយល់ឃើញប៉ុន្មានទេ

ពាក្យគេតែងតែនិយាយថា " ទុក្ខស្រី ប្ដីកាន់លុយ " តែវាក៏អាច " ទុក្ខស្រី ប្ដីឱ្យកាន់លុយបានដូចគ្នា " ។ ពិតណាស់ វាក៏ជារឿងដែលពិបាក ក្នុងនាមជាមនុស្សស្រីម្នាក់ បើសិនបានប្ដីអាត្មានិយម ក្នុងការក្ដោបក្ដាប់លុយ លុយនៅលើគេ មានន័យថា យើងគ្មានសិទ្ធ មិនថាការនិយាយ ឬធ្វើអ្វីក៏ដោយ អាចនិយាយបានថា គេនឹងមិនខ្លាច មិនគោរពយើងទេ។

62207309_715133725610520_5909355888073768960_n

ការគ្រប់គ្រងលើលុយកាក់ទាំងអស់ វាមិនមែនស្រួលឡើយ ទាល់តែយើងមត់ចត់ នឹងធឹង និងចេះគិតល្អិតល្អន់ណាស់ ទើបយើងចេះលំបាក ចេះខ្វល់ ចេះព្រួយ។ កាន់លុយប្ដី ប្ដីខំរក យើងក៏ត្រូវតែចេះទុកដាក់ បើយើងទុកដាក់មិនស្រួល មិនចេះគិត នោះលុយប្រាកដជាត្រូវអសាបង់គ្រប់យ៉ាង អ្វីដែលប្ដីខំរក ប្រាកដជារលាយហើយ។ ហើយបើកាលណាលុយរលាយលើដៃយើង យើងប្រាកដជាជាប់ឈ្មោះជា ស្រីចង្រៃ កញ្ជើធ្លុះ មិនត្រឹមតែប្ដីអស់ជំនឿចិត្តទេ សូម្បីតែឪពុកម្ដាយ បងប្អូនគេក៏ជេរយើងដែរ ជេរដល់ពូជយើងទៅទៀត។

បែបហ្នឹងហើយ កុំនិយាយថា​ បានកាន់លុយប្ដីស្រួលឱ្យសោះ កុំគិតថា លុយក្នុងដៃខ្លួន ចង់ចាយយ៉ាងម៉េចក៏បាន ត្រុវចាំថា យើងត្រុវតែជាមនុស្សដែលខ្លាំងពូកែ កុំគិតថាលុយគេរកមកឱ្យយើងកាន់ ឃើញច្រើនៗ បែរជាចាយវាយមិនគិតឱ្យសោះ ព្រោះលុយដេលគេរកបានមក វាមិនមែនស្រួលៗទេ គេព្រមឱ្យយើងទុកដាក់ ព្រោះគេយល់ថាយើងជាប្រពន្ធគ្រប់ល័ក្ខ យើងល្អពិតប្រាកដ ដូច្នេះ កុំធ្វើឱ្យគេអស់សង្ឃឹម នឹងការផ្ដល់ជំនឿទុកចិត្តលើយើង៕

62180863_712942252496334_8395998152657731584_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ