ភ្នំពេញ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងមិនសូវមានអ្នកណាដឹងនោះទេថា ការពិតនៅកណ្តាលក្រុងភ្នំពេញយើងក៏មានរីហ្សតស្អាតៗ និងអាងហែលទឹកឡើងប្រណីតផងដែរ ពិតជាពិសេសសម្រាប់អ្នកដែលគ្មានពេលវេលាលំហែរនៅរីហ្សតតាមខេត្តនានា។
រីហ្សតដែលកំពុងតែចាប់មានអ្នកស្គាល់មួយកន្លែងនេះមានឈ្មោះថា Baitong Hotel & Resort Phnom Penh ដែលជារីហ្សតដ៏ប្រណីតមួយស្ថិតនៅកណ្តាលក្រុងភ្នំពេញងាយស្រួលរក តែស្ថិតនៅទីកន្លែងមួយដែលស្ទើរតែគ្មានអ្នកណាចាប់អារម្មណ៍ថា ក្នុងរបងដ៏ធំ រីហ្សតនេះមានរំលេចអគារស្រស់ស្អាត បន្ទប់ប្រណីតៗ និងអាងហែលទឹកដល់ទៅធំៗចំនួន២នោះទេ។
សណ្ឋាគារបែបរីហ្សតមួយនេះមិនត្រឹមតែផ្តល់ទីកន្លែងស្នាក់នៅដ៏ប្រណីតសម្រាប់ជនបរទេសប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ពិសេសសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍សាកល្បងគេងនៅខាងក្រៅ ដើម្បីលំហែរអារម្មណ៍ និងបំបាត់ក្តីនឿយហត់ពេលសម្រាកដោយចង់រកកន្លែងស្រស់ស្អាតថ្មីនៅកណ្តាលក្រុងនេះផងដែរ ដោយសណ្ឋាគារបែបរីហ្សតមួយនេះមានបន្ទប់ស្នាក់នៅចំនួន ១០៦បន្ទប់ អាងហែលទឹកចំនួន២ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន Sky Bar លើដំបូលអគារអាចទស្សនាទស្សនីយភាពទីក្រុងពេលរាត្រីដ៏ស្រស់ស្អាត កន្លែងស្បារ និងមានបន្ទប់សម្រាប់ប្រជុំផងដែរ ដែលបរិយាកាសជុំវិញថែមទាំងមានដើមឈើតូចធំប្រកបដោយពណ៌បៃតងស្រស់ដូចរស់នៅក្បែរធម្មជាតិពិតៗទៀតផង។
គួរឱ្យដឹងផងដែរថា Baitong Hotel & Resort Phnom Penh មានទីតាំងនៅផ្ទះលេខ ១០ ផ្លូវ ២៨២ សង្កាត់បឹងកេងកង១ ក្រុងភ្នំពេញ សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុនដើម្បីទទួលបានតម្លៃពិសេសសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (855) 078-666-593 ដោយតម្លៃក្នុងមួយយប់ មានចាប់ពី 70$ ឡើងទៅ ទៅតាមប្រភេទបន្ទប់ស្នាក់នៅ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Baitong Hotel & Resort Phnom Penh