អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។
ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖
១. ប្រហិត០០៧
ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។
ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។
២. ចែម៉ី ប្រហិតសាលាចិន
ជាហាងប្រហិត ដែលធ្វើដោយខ្លួនឯង រសជាតិប្រហិតសាច់គោសុទ្ធគ្មានលាយសារធាតុគីមី ថែមទាំងមានរសជាតិឆ្ងាញ់ពិសា បូករួមនឹងទឹកជ្រលក់បង្កើតថ្មីប្លែកឆ្ងាញ់ជាប់មាត់។
ទីតាំង៖ ផ្ទះលេខ168 Aeo ផ្លូវ 215 សង្កាត់វាល់វង់ ខណ្ឌ ៧មករា។
៣. ស៊ុមតាំម៉ាឡាដឺសាខា ៣១០
ក្រៅពីមានលក់ប្រហិតឆ្ងាញ់ៗ ក៏នៅមានលក់បុកល្ហុង និងមុខម្ហូបកូនកាត់បែបថៃយ៉ាងឆ្ងាញ់ពិសាជាច្រើនមុខផងដែរ។
ទីតាំង៖ ផ្លូវ ៣១០។
៤. ហាងប្រហិតមូល MOOL
ជាហាងអាហារ Street Food ទើបតែបើកថ្មី មានប្រហិតថ្មីៗ ស្រស់ៗ ដែលមានរសជាតិឆ្ងាញ់ ជាពិសេសភេសជ្ជៈស្រស់ៗសម្រាប់សុខភាពផងដែរ។ ថ្មីៗនេះថែមទាំងមាន គាវ សៀវម៉ៃ និងខ្យងទឹកជ្រលក់ហឹរ២រស់ជាតិទៀតផង ១ចាន ត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ជិតម៉ូតូកាហ្វេ។
លេខទូរស័ព្ទ៖ 096 86 86 368។
៥. តូបប្រហិត
ហាងអាហារតូចៗតាមផ្លូវមួយនេះ ទើបតែបើកថ្មីតែមានភ្ញៀវចូលទៅទទួលទានច្រើនមែនទែន ដោយសារតែប្រហិតនៅទីនោះស្រួយ ស្រស់ឆ្ងាញ់ល្អ ជាពិសេសគឺទឹកជ្រលក់២រសជាតិប្លែកឆ្ងាញ់ជាប់មាត់ មានទាំងទឹកជ្រលក់ធម្មតា និងទឹកជ្រលក់បែបហឹរទៀតផង។ ក្រៅពីនេះមានអាហារប្លែកៗ និងមានរសជាតិផ្សេងទៀតផងដែរដូចជា៖ មាន់បំពង បុកល្ហុង និងបុកជើងមាន់ជាដើម។
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក។ លេខទូរស័ព្ទ៖ 076 998 8181។
៦. ផាឡែនប្រហិតបំពង ៣ រសជាតិ
នៅទីនោះមានប្រហិតបំពងគ្រប់មុខឈ្ងុយឆ្ងាញ់ ហើយទឹកជ្រលក់ក៏មានរសជាតិម៉ាកប់ ជាមួយនឹងប្រហិតសាច់ត្រីខ្ចប់បន្លែបំពងក្ដៅៗស្រួយៗទៀតផង។
ទីតាំង៖ ស្ថិតនៅ នៅលើផ្លូវកោសដូង ចំងាយប្រហែល៥០០ម៉ែត្រ។
ទូរស័ព្ទលេខ៖ 012-723232 &017-500501 ។
តោះ! នៅចាំអីទៀត មកភ្លក់ទាំងអស់គ្នាណា!