ភ្នំពេញ៖ នំបញ្ចុកគឺជាអាហារខ្មែរជាយូរលង់មកហើយ ដែលប្រជាជនខ្មែរនិយមធ្វើទទួលទានជួបជុំគ្នា ញាតិមិត្ត និងបងប្អុនជាដើម។
ពិសេស និងកាន់តែប្លែកនោះ ដើម្បិរក្សាទំនៀមទំលាប់ខ្មែរដ៏ថ្លៃថ្លា នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ មានពិធីមង្គលការមួយកន្លែងពិតជាមហាអស្ចារ្យតែម្តង ដោយកម្មវិធីពេលព្រឹកមានទាំងការទទួលទាននំបញ្ចុកសាមគ្គីមហាគ្រួសារ ជួបជុំគ្នាដោយមានភ្ញៀវកិត្តិយស ចូលរួម យ៉ាងច្រេីនកុះករទៀតផង។
គួរឱ្យដឹងផងដែរថា កម្មវិធីមង្គលការដ៏ពិសេសនេះគឺធ្វើឡើងនៅក្នុងខេត្តត្បូងឃ្មុំ ដែលជាពិធីសេរីមង្គលរបស់ក្មួយ លោក ឧកញ៉ា លឹម ប៊ុណ្ណា និងលោក ជំទាវ ថុង ធីដា ៕