អ្នកខ្លះគិតថា មនុស្សពីរនាក់អាចស្រឡាញ់គ្នាជាគូអនាគត រស់នៅជាមួយគ្នាបានរហូតដល់ចាស់ លុះត្រាតែមាន រូបរាង កម្ពស់ ពណ៌សម្បុរ អាយុ ឋានៈ បុណ្យសក្តិប្រហាក់ប្រហែលគ្នា ទើបវាសក្ដិសមនឹងគ្នា សមជាប្ដីប្រន្ធ។
ជីវិតគូ គឺត្រូវតស៊ូរួមគ្នា មិនថាពួកយើងមានការងារខុសគ្នាក៏ដោយ តែសំខាន់ គឺចិត្តគំនិតដូចគ្នា ចេះយល់ ចេះស្រប ចេះស្ដាប់គ្នា មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នា តួនាទីការងារ វាជាមុខងារ ឬជាវិធីរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវិតគូរបស់យើង យើងចង់ធ្វើអ្វី យើងមានអ្វីមិនសំខាន់ សំខាន់ គឺអ្វីដែលយើងមាន គឺជារបស់រួម គឺមានឬធ្វើដើម្បីជីវិតគូរបស់យើង ... ។
កុំខ្វល់ ថាយើងមានការងារ ខុសគ្នា ឬម្នាក់ធ្វើការ ម្នាក់រកស៊ី សំខាន់ គឺយើងមិនដាក់បន្ទុកទៅលើខាងណាតែម្ខាង សហការណ៍គ្នា រួបរួមគ្នា សាមគ្គីគ្នា កសាង សុភមង្គល ចាក់គ្រឹះសសរគ្រួសារឱ្យរឹងមាំ ខិតខំទាំងអស់គ្នា គឺជារឿងសំខាន់ សម្រាប់គូជីវិត អាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន ... ៕
រូបភាព ៖ One Memory ប្រណិតពិធី
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ