ការតុបតែងខ្លួនរបស់បុរសពិតជាសំខាន់ ព្រោះការតុបតែងខ្លួនជារឿងចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើជាប្រចាំ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗចំនួន ៤ ដែលអ្នកគួរតែអនុវត្ត បើចង់មានសង្សារឆាប់ៗនោះ ៖
១. រៀបចំខ្លួន
ការរៀបចំខ្លួន ជាមួយសម្លៀកបំពាក់ស្អាត វាមិនសំខាន់ ថាម៉ាក ឬតម្លៃនោះទេ បើសិនអ្នកចេះស្លៀកពាក់ឱ្យសាកសមនឹងរូបរាង នោះអ្នកនឹងមើលទៅ សង្ហា ហើយគួរឱ្យចាប់អារម្មណ៍ទៀតផង។ សម្លៀកបំពាក់របស់អ្នក គួរតែ អ៊ុតបានស្អាត គួរជ្រើសរើសពណ៌ឱ្យសមគ្នា នឹងស្បែករបស់អ្នក វានឹងលើកសម្រស់អ្នកថែមមួយកម្រិតទៀត។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ ធ្វើឱ្យអ្នកមានរូបរាងសង្ហា ទោះគ្មានរូបរាងខ្លាំងក្លា ឬសាច់ដុំ ៦ ផ្នត់ក៏ដោយ ឲ្យតែល្មម ហើយសមនឹងរូបរាង គឺបានហើយ។ ការហាត់ប្រាណ មិនត្រឹមតែជួយសុខភាពនោះទេ ប៉ុន្តែវាក៏អាចលើកសម្រស់ និងធ្វើឲ្យបុរស មើលទៅមាំមួន និងអស្ចារ្យដែរ ពីព្រោះមនុស្សស្រីភាគច្រើន ចូលចិត្តបុរសមានសាច់ដុំមាំមួន។
៣. ត្រូវផ្តោតអារម្មណ៍ទៅលើរាងកាយអ្នក
៤. ថែរក្សាក្លិនខ្លួនឱ្យបានល្អ
រឿងដែលចាំបាច់ គឺអ្នកត្រូវច្បាស់ថារាងកាយរបស់អ្នកបានសម្អាតស្អាត ជាមួយសាប៊ូ ហើយបន្ថែម ទឹកក្រអូប បន្តិចទៀតគឺជារឿងគ្រប់គ្រាន់។ ។ ក្លិនមាត់ ក៏ជារឿង ដែលមិនអាចមើលរំលងឡើយ ត្រូវសម្អាតជាប្រចាំ ដើម្បីមានភាពជឿជាក់ក្នុងការសន្ទនា។
ចំណុចខាងលើ ជាចំណុចមួយចំនួន ដែលសុភាពបុរសគួរអនុវត្តជាប្រចាំ ដើម្បីសុខភាពរាងកាយ និងជាទាក់ទាញដល់នារីៗផងដែរ៕