ភ្នំពេញ៖ កាលពីឆ្នាំមុន ខ្សែភាពយន្តឥណ្ឌូនេស៊ីរឿងភ្នែកទី៣ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លា ថាពិតជាល្អមើល សាហាវញាក់សាច់ មិនចាញ់រឿងបរទេសលំដាប់ហូលីវូទប៉ុន្មាននោះទេ ថែមទាំងបានបង្ហើបថានឹងបញ្ចេញវគ្គ២របស់ខ្លួនជាបន្តផងដែរ។
សម្រាប់អ្នកដែលចូលចិត្តរឿងបែបរន្ធត់ៗ ព្រឺព្រួចញាក់សាច់ កុំភ្លេចមកទស្សនារឿងភ្នែកទី៣នេះទាំងអស់គ្នា ដោយ «រឿងភ្នែកទី៣ វគ្គ២ » នឹងចាប់ផ្តើមចាក់បញ្ចាំងនៅគញរប់បណ្តារោងភាពយន្តទំនើបៗទូទាំងប្រទេសចាប់ពីថ្ងៃ ទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ នេះតទៅហើយ ដែលនាំមកជូនដោយ Sabay MVP ៕