បាត់ដំបង៖ ជាការពិតណាស់ នៅតាមបណ្តាខេត្តក្នុងព្រះរាជណាចក្រកម្ពុជាយើង មានទីកន្លែងកម្សាន្តស្រស់ស្អាតជាច្រើនទាំងផ្នែកសម្បត្តិប្រាសាទបុរាណ និងទីកន្លែងបែបធម្មជាតិច្រើនរាប់មិនអស់។
ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង ជាទឹកដីដ៏ចំណាស់មួយ ដែលឆ្លងកាត់ច្រើនសម័យកាល និងបានបន្សល់ទុកនូវសំណង់បុរាណដូចជាសម័យអនាគមនិយមបារាំង រួមទាំងព្រៃភ្នំ ទឹកជ្រោះស្រស់ស្អាតជាច្រើនអនេក។
ហើយកាន់តែពិសេសនោះ ថ្មីៗនេះរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក មើលមួយភ្លែតស្មានតែសួនផ្កានៅប្រទេសជប៉ុន បានអន្ទងអារម្មណ៍អ្នកលេងហ្វេសប៊ុកមានចិត្តពុះកញ្ជ្រោលចង់ទៅលេងភ្លាមៗតែម្តង ដោយសួនផ្កាដែលមើលច្រលំស្មានតែស្រុកគេ ការពិតគឺជា ផ្កាស្មៅ នៅស្រុកសំឡូត ខេត្តបាត់ដំបងខ្មែរយើងសោះ។
គួរឱ្យដឹងផងដែរថា ផ្កាស្មៅនេះដុះនៅលើដីទំនេរចោល មួយកន្លែងនៅតាមដងផ្លូវទៅកាន់ទឹកធ្លាក់ ថ្មដាចំការធុរេន សំឡូត ដោយចូលតាមផ្លូវភ្នំចំបាំងចម្ងាយប្រហែល២គីឡូខាងស្ដាំដៃ។ ប្រសិនជាចង់ថតរូបស្អាតអ្នកអាចមកលេងនៅពេលព្រឹកព្រលឹម៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក
ប្រភពរូបភាព៖ So Neang