ទឹកចិត្តម្តាយ!មកស្គាល់មុខតារាស្រី និងជាអ្នកម្តាយ ដែលតស៊ូចិញ្ចឹមកូនយ៉ាងកក់ក្តៅ ក្នុងជីវិតជា Single Mom!

ថៃ៖ ជីវិតជាអ្នកម្តាយតែឯង ឬ Single Mom (លែងលះប្តី ឬប្តីស្លាប់ចោល) គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវការពេលវេលាយ៉ាងច្រើន នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ដើម្បីឲ្យពួកគេទទួលបានផ្លូវមួយដ៏ល្អនៅពេលអនាគត។

ចង់ដឹងថា ជាតារាស្រីរូបណាខ្លះនោះ មកតាមដានខាងក្រោមនេះទាំងអស់គ្នា៖

១. Aff Taksarom

តារាសម្ដែងស្រី និងម៉ូដែល Aff Taksaorn មានអាយុ ៣៨ឆ្នាំ។ បច្ចុប្បន្នអ្នកនាងរស់នៅជាមួយនឹងកូនស្រីតូច និងគួរឲ្យស្រលាញ់ Nong Pea Mai ដែលមានអាយុ ៤ឆ្នាំ។

61870432_331175557556551_6636457588877688832_n

២. Pat Napapa

តារាសម្ដែងស្រី Pat Napapa មានអាយុ ៣២ឆ្នាំ។ បច្ចុប្បន្នអ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ រស់នៅជាមួយនឹងកូនប្រុសតូចគួរឲ្យក្នាញ់ Nong Racing ដែលមានអាយុ ២ឆ្នាំ។

61689107_1059984974191157_7660302948143988736_n

៣. Moo Pimpaka

Moo Pimpaka គឺជាតារាសម្ដែងស្រីជើងចាស់មួយរូប ដែលធ្លាប់ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង។ អ្នកស្រី Moo បានប្រឡូកចូលក្នុងវិស័យសិល្បៈថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកស្រីមានវ័យ ៤៨ឆ្នាំ និងមានកូនប្រុសដ៏ស្អាតសង្ហាម្នាក់ លោក Nine Naphat វ័យ២៣ឆ្នាំ ដែលលោកក៏ជាតារាសម្ដែងប្រុសម្នាក់ កំពុងតែមានភាពលេចធ្លោខ្លាំងនៅក្នុងសង្គមសិល្បៈថៃ ដែលជ្រកក្រោមទ្រនំស្ថានីយប៉ុស្តិ៍លេខ៣ថៃ។

61611078_2165933360196407_6382783428667899904_n

៤. Bow Vanda

Bow Vanda គឺជាអតីតពិធីការិនីមានវ័យ ៣៨ឆ្នាំ ខណៈដែលបច្ចុប្បន្នបានផ្លាស់ខ្លួនក្លាយមកជាតារាសម្ដែងស្រីម្នាក់។ អ្នកនាង Vanda គឺជាភរិយារបស់លោក Por Thrisadee ដែលបានទទួលមរណៈភាពជាង ៣ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកម្តាយស្រស់ស្អាតរូបនេះ បានរស់នៅជាមួយនឹងកូនស្រីដ៏ឃ្យូតគួរស្រលាញ់ Nong Mali ដែលនាងតូចមានអាយុ ៥ឆ្នាំហើយ។

62138746_319595145599663_2910108293164695552_n

៥. Nicole Theriault

Nicole Theriault គឺជាតារាចម្រៀងស្រីដ៏ល្បីល្បាញមួយរូប ជាមួយនឹងបទចម្រៀងពីរោះៗ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ។ អ្នកស្រី Nicole មានវ័យ ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយនឹងកូនប្រុសវ័យក្មេងស្អាតសង្ហាម្នាក់ Tigger ដែលមានអាយុ ១៤ឆ្នាំ៕

61771531_1893288120772993_1751754045770432512_n