កោះកុង៖ កោះកុង គឺជាខេត្តដែលសមុទ្រមួយ ដែលក្រៅពីមានផ្ទៃសមុទ្រស្រស់ស្អាត ក៏ជាខេត្តដែលសម្បូរទៅដោយព្រៃឈើកោងកាងផងដែរ ដែលមិនត្រឹមជាជម្រកសត្វសមុទ្រ តែក៏ក្លាយទៅជាទេសភាពបែបធម្មជាតិដ៏ស្រស់បំព្រេងផងដែរ។
នៅក្នុងនោះ កោះកុងក៏មានរីសតមួយកន្លែង ដែលល្បីថាមានទេសភាពព្រៃកោងកាងដ៏ស្រស់ស្អាតផងដែរ នោះគឺ រីសតបឹងកាយ៉ាក ( Mangrove Sanctuary Resort ) ដែលជាផ្ទះស្នាក់នៅយ៉ាងប្រណីត ដែលមានផ្ទះ សំណាក់ បឹងហ្គាឡូ ដែឡលោកអ្នកមិនត្រឹមតែអាចស្នាក់នៅជាមួយនឹងទេសភាពបែបស្ងប់ស្ងាត់ហើយ អ្នកក៏អាចគយគន់ទេសភាពព្រៃកោងកាងយ៉ាងស្រស់ស្អាតនៅជុំវិញតំបន់នោះផងដែរ។
ជាពិសេសនៅទីនោះក៏មានភោជនីយដ្ឋានទទួលទានអាហារឆ្ងាញ់ៗ អាងហែលទឹកកណ្តាលធម្មជាតិ ការធ្វើដំណើរកម្សាន្តតាមទូកនិងការមើលអំពឹលអំពែកនៅពេលយប់ទៀតផង ។
គួរឱ្យដឹងផងដែរថា រីសតបឹងកាយ៉ាក មានទីតាំងស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ ០៩៧ ៤១១ ០៨០៨ / ០៧៦ ៤១១ ០៨០៨ ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Vann Channarong
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក