សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយ សម្បត្តិវប្បធម៌ និងប្រាង្គប្រាសាទបុរាណដ៏ល្អពិចិត្រជាច្រើនអនេក។ ហើយក្រៅពីប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន រួមទាំងប្រាសាទរាប់រយ ភ្នំគូលេន និងទីកន្លែងសម្បត្តិវប្បធម៌ជាច្រើនកន្លែងទៀត ភូមិវប្បធម៌ក៏ជាទិសដៅកម្សាន្តមួយដែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកទស្សនាដោយមិនអាចរំលងបាន។
ច្រើនឆ្នាំកន្លងផុតទៅ ភូមិវប្បធម៌ ដែលជាទីកន្លែងដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរ ដោយមានការសាងសង់រូបសំណាក់តូចៗតំណាងទីកន្លែងសំខាន់ៗប្រចាំប្រទេសកម្ពុជាផងនោះ ពេលនេះក៏បានកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយភាពប្លែកថ្មីផងដែរ ដោយមិនឱ្យមានភាពដដែលៗនោះទេ មានទាំងកែប្រែតុបតែងរបស់ដែលមានស្រាប់ឱ្យរឹតតែទាក់ទាញ និងច្នៃបន្ថែមកន្លែងកម្សាន្តជាច្រើនទៀត គឺរឹតតែស្រស់ស្អាត និងគួរឱ្យចង់ទស្សនាតែម្តង។
ហើយថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃទេសភាពកែច្នៃថ្មីនៅភូមិវប្បធម៌បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការចែករំលែកតៗគ្នាបង្ហាញពីការសរសើរ ថែមទាំងមានគម្រោងទៅកម្សាន្តឆាប់ៗទៀតផង។ ឃើញថា ភូមិវប្បធម៌ពេលនេះមិនដូចពីមុនឡើយ ទិដ្ឋភាពទូទៅសុទ្ធតែមានការកែច្នៃស្រស់ស្អាតមែនទែន មានទាំងការដាំផ្កា និងរុក្ខជាតិ រួមទាំងតុបតែងរូបសំណាក់តូចៗជាច្រើនកន្លែង មើលទៅស្រស់ស្អាតខ្លាំង ហើយត្រូវម៉ាច់តែម្តងសម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។
ដូច្នេះដើម្បីកុំឱ្យអស់ចម្ងល់ មកតាមដានទស្សនាកម្រងរូបភាពទាំងអស់គ្នា ថាតើភូមិវប្បធម៌មានការកែប្រែមុខមាត់ស្រស់ស្អាតយ៉ាងណានោះ ៖
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Bon Chay / ដើរលេង សៀមរាប