ភ្នំពេញ៖ ទីកន្លែងកម្សាន្តរបៀបកញ្ចុះអង្គុយលេងមួយកន្លែងស្ថិតនៅបណ្តោយផ្លូវបឹងស្នោរ លើផ្លូវជាតិលេខ១ មួយកន្លែងបើកថ្មី ឈ្មោះថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ បាននឹងកំពុងតែទាក់ទាញអ្នកភ្នំពេញមកលេងកម្សាន្តមិនចេះដាច់ដោយសារតែវាមានចម្ងាយជិតបង្កើយនឹងទីក្រុងភ្នំពញតែម្តង ប្រកបដោយភាពងាយស្រួលមកលេងកម្សាន្តនាថ្ងៃចុងសប្តាហ៍។
ក្រៅពីអាចទទួលទានម្ហូបអាហារឆ្ងាញ់ៗក្នុងតម្លៃដ៏សមរម្យ ដោយប្រើបន្លែធម្មជាតិដាំលើដីចម្ការភោជនីយដ្ឋានដោយផ្ទាល់ហើយ ភោជនីយដ្ឋានមួយនេះ ថែមទាំងអនុញ្ញាតិឱ្យភ្ញៀវមកកម្សាន្តបេះផ្លែឈើទទួលទានដោយមិនគិតថ្លៃទៀតផង សូម្បីតែកញ្ចុះអង្គុយ អង្រឹង និងកង្ហារគឺសុទ្ធតែ Free ទាំងអស់ ។
សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន អ៊ុក សម្រស់ធម្មជាតិ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ចំងាយពីបុរីប៉េងហួត បឹងស្នោ ប្រហែលជា 3km បើជិះពីភ្នំពេញគឺស្ថិតនៅខាងស្តាំដៃ និងចំណាយពេលវេលាជិះពីភ្នំពេញត្រឹមតែកន្លះម៉ោងតែប៉ុណ្ណោះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក