ថ្មីៗនេះ រីហ្សតមួយកន្លែងទៀតហើយ មានធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់អន្ទះអន្ទែងខ្លាំងចង់ទៅជួបផ្ទាល់នូវទិដ្ឋភាពបែបធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់ដីក្រហមខេត្តមណ្ឌលគិរី។
រីហ្សតមួយកន្លែងនេះមានឈ្មោះថា Ayana Kandara Boutique Hotel Mondulkiri បានរៀបចំយ៉ាងស្រស់ស្អាតជាមួយនឹងសួនច្បារខៀវខ្ចី អមនឹងទិដ្ឋភាពព្រៃភ្នំ វាលស្មៅខៀវស្រងាត់នៅជុំវិញ និងតំបន់ខ្ពង់រាបទាបខ្ពស់ ដែលគ្រាន់តែទស្សនាពីរីហ្សតផ្ទាល់ក៏ស្រឡះភ្នែកដែរ លាយឡំនឹងខ្យល់អាកាសត្រជាក់ចិត្តដ៏សែនមនោរម្យ។
កាន់តែពិសេសរីហ្សតមួយនេះ មានអាងហាលទឹកដ៏ធំមួយអាចហែលកម្សាន្តលេងហាក់បីដូចជាការកម្សាន្តលើផ្ទៃបឹងកណ្តាលធម្មជាតិស្រស់ស្អាតពិតៗ។ ឯកន្លែងស្នាក់នៅការមានការ Design ស្រដៀងនឹងផ្ទះល្វែង ជាមួយនឹងការតុបតែងភ្លើងអំពូលជុំវិញយ៉ាងស្រស់ស្អាត។ ហើយពេលរាត្រីថែមទាំងមានកន្លែងអង្គុយទទួលទានអាហារបែបរ៉ូមែនទិកផង ហើយក៏មានទីធ្លារៀបចំតុវែងសម្រាប់ការជួបជុំទទួលទានអាំងសាច់ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារយ៉ាងសប្បាយរីករាយទៀត ពិតជាពិសេសពិសាលមែនទែន។
គួរឱ្យដឹងផងដែរថា Ayana Kandara Boutique Hotel Mondulkiri មានទីតាំងស្ថិតនៅលើផ្លូវ ពូទីន ភូមិ ពូទីន សង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយសម្រាប់ការសាកសួរព័ត៌មានលម្អិតបន្ថែមពីទីតាំង និងកន្លែងស្នាក់នៅ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទ 099 76 38 54 ៕
អត្ថបទរក្សាសិទ្ធដោយ៖ ក្នុងស្រុក