សញ្ញា ៦ យ៉ាងដែលអ្នកគួរតែបែកគ្នាជាមួយបុរសដែលអ្នកកំពុងណាត់ជួប

ធម្មតានៅក្នុងទំនាក់ទំនងស្នេហាអ្នកត្រូវតែណាត់ជួបគ្នាជាមុនដើម្បីអាចដឹងថាដៃគូដែលអ្នកទាក់ទងសក្តិសមសម្រាប់អ្នកដែរឬទេ។ ប៉ុន្តែយើងមានគន្លឹះពិសេសសម្រាប់អ្នក ក្នុងការដឹងថា តើម្នាក់នោះជាមនុស្សល្អសម្រាប់អ្នកទៅថ្ងៃមុខដែររឺអត់? ខាងក្រោមនេះជាសញ្ញាព្រមានទាំង៦យ៉ាង សង្ឃឹមថាវាអាចជួយអ្នកស្វែងរកដៃគូដ៏ល្អរបស់អ្នក និងជៀសវាងការចូលទៅក្នុងទំនាក់ទំនងដែលខ្ជះខ្ជាយពេលវេលា និងគ្មានប្រយោជន៍សម្រាប់អ្នក។

Cover Copy (2)

១.មនុស្សមិនស្មោះត្រង់៖ អ្នកប្រហែលជាឆ្ងល់ថាតើធ្វើដូចម្តេចដើម្បីដឹងថាតើបុរសម្នាក់មានភាពស្មោះត្រង់ជាមួយអ្នក។ តែបើអ្នកយកចិត្តទុកដាក់ អ្នកអាចសង្កេតមើលឃើញយ៉ាងងាយស្រួល។ ប្រសិនបើអ្នកសម្គាល់ឃើញថាគាត់ធ្វើអ្វីមួយជាក់លាក់រាល់ពេលដែលអ្នកគិតថាគាត់និយាយកុហក ដូចជាការលាក់របស់នៅក្នុងទូរស័ព្ទរបស់ពួកគេ ឬ មានការខកចិត្តនៅពេលអ្នកសួរអំពីរឿងមួយចំនួន។ នោះជាសញ្ញាបង្ហាញថាមនុស្សម្នាក់នោះមិនស្មោះត្រង់ជាមួយអ្នកទេ អ្នកគួរចៀសវាង បើអ្នកមិនចង់ខូចចិត្តទៅថ្ងៃក្រោយ។

២.មនុស្សដែលខ្វះការគោរពចំពោះអ្នកដទៃ៖ ការគោរពគឺជាអ្វីដែលយើងទាំងអស់គ្នាគួរតែរៀនតាំងពីក្មេង។ ដូច្នេះប្រសិនបើបុរសមិនគោរពអ្នក ឬ អ្នកដទៃ នោះជាសញ្ញាព្រមានធ្ងន់ធ្ងរ។ ជាឧទាហរណ៍ គាត់បានបណ្តេញអ្នករត់តុនៅភោជនីយដ្ឋាន ឬ គាត់ឈ្លើយចំពោះមនុស្សផ្សេងទៀត។ ទាំងនេះសុទ្ធតែជាសញ្ញានៃមនុស្សមិនគោរព ហើយអ្នកមិនគួរនៅជាមួយនឹងមនុស្សបែបនេះឡើយ។

IMG_5894

៣.មនុស្សមិនចេះយល់ចិត្ត៖ មុននឹងយើងចូលទៅក្នុងរឿងនេះ អ្នកត្រូវយល់ថាអ្វីទៅជាការយល់ចិត្ត។ ការយល់ចិត្តគឺជាសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់អ្នកដទៃ ហើយជួនកាលចែករំលែកអារម្មណ៍ទាំងនោះ។ នៅពេលដែលបុរសម្នាក់មានទំនោរមិនយកចិត្តទុកដាក់លើអារម្មណ៍ និងបទពិសោធន៍របស់អ្នកដទៃ វាមានន័យថាគាត់ខ្វះការយល់ចិត្ត។ នេះអាចជាបញ្ហា បុគ្គលដែលមិនយល់ចិត្តអ្នកដទៃអាចមើលងាយចំពោះទឹកចិត្តអ្នកដទៃដោយមិនស្ទាក់ស្ទើរឡើយ។ ហើយសញ្ញាដំបូងនៃរឿងនេះជារឿយៗលេចឡើងក្នុងទម្រង់នៃការខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ប្រសិនបើដៃគូរបស់អ្នកខ្វះការយល់ចិត្ត នោះជាសញ្ញាព្រមានដ៏ធំមួយ។

៤.មនុស្សដែលមិនស្តាប់អ្នកដទៃ៖ មានស្តេរ៉េអូដែលបុរសមិនស្តាប់អ្វីដែលស្ត្រីនិយាយ។ ប៉ុន្តែតាមពិតវាមិនដូច្នោះទេ។ ប្រសិនបើនរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្នក ហើយចង់នៅជាមួយអ្នក ពួកគេនឹងទទួលយកអ្វីគ្រប់យ៉ាងដែលអ្នកនិយាយ។ ដូច្នេះនៅពេលដែលដៃគូរបស់អ្នកជាមនុស្សដែលមិនស្តាប់អ្នក វាជាសញ្ញាប្រាប់ថាកុំអោយអ្នកបន្តជាមួយនឹងមនុស្សបែបនេះ។

IMG_5896

៥.មនុស្សដែលតែងតែពន្យារពេល៖ ពិភពលោកពោរពេញដោយមនុស្សគ្រប់បែបយ៉ាង តាំងពីខ្ជិល ឧស្សាហ៍ព្យាយាម រហូតដល់អ្នកធ្វើការយឺតយ៉ាវ។ ប្រសិនបើមនុស្សម្នាក់ចូលចិត្តចំណាយពេលពេញមួយជីវិតរបស់គាត់នៅពីក្រោយទូរទស្សន៍ ឬ កុំព្យូទ័រនោះអ្នកនឹងមានជីវិតដ៏ធុញទ្រាន់ជាមួយពួកគេ។ មិនមានអ្វីខុសទេក្នុងការចំណាយពេលសម្រាកបន្ទាប់ពីថ្ងៃដ៏យូរ ប៉ុន្តែប្រសិនបើវាមានរយៈពេលពេញមួយថ្ងៃ នោះវាជាបញ្ហាធំ។ មនុស្សដែលធ្វើដូច្នេះមានទំនោររុញអ្វីៗផ្សេងទៀតចេញពីជីវិតរបស់ពួក វាអាចពិបាកក្នុងការរៀបចំផែនការសម្រាប់អនាគតជាមួយមនុស្សខ្ជិលបែបនេះ។

៦.មនុស្សច្រើនតែមានគំនិតអវិជ្ជមាន៖ នេះគឺជាសញ្ញាព្រមានដ៏ធំបំផុតមួយ។ ប្រសិនបើបុរសម្នាក់មានភាពអវិជ្ជមានឥតឈប់ឈរដោយគ្មានមូលហេតុ អ្នកគួរតែដកខ្លួនអោយឆ្ងាយពីមនុស្សបែបនេះ។ យើងទាំងអស់គ្នាមានថ្ងៃល្អ និងថ្ងៃអាក្រក់ យើងទាំងអស់គ្នាមានអតីតកាលដែលយើងធ្លាប់ឆ្លងកាត់។ ប៉ុន្តែនេះមិនមែនជាប្រភេទអវិជ្ជមាននៅក្នុងទំនាក់ទំនងទេ។ ប្រសិនបើដៃគូរបស់អ្នកគិតថាអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ឬ និយាយគឺខុស សូមកុំស្ទាក់ស្ទើរក្នុងការនិយាយលាទៅកាន់បុរសនោះ៕