អស្ចារ្យមែនទែន បើបានទៅលេងទីក្រុងបណ្តែតទឹកទាំង ១០ ដែលល្បីថាស្អាតជាងគេបង្អស់លើលោក

ទោះបីជាមនុស្សភាគច្រើនជ្រើសរើសការធ្វើដំណើរលើគោកដោយហេតុមានភាពងាយស្រួលយ៉ាងណាក៏ដោយ ក៏មានប្រទេស និងតំបន់មួយចំនួននៅតែរក្សាប្រពៃណី រួមទាំងការរស់នៅតាមជីវិតលើផ្ទៃទឹកផងដែរ ដែលត្រូវបានគេដឹងថាទីកន្លែងនោះសុទ្ធតែមានសម្រស់ស្រស់ស្អាត និងល្បីល្បាញមានអ្នកទេសចរទៅកម្សាន្តយ៉ាងច្រើនទៀតផង។

ដូច្នេះមកតាមដាន ទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតជាងគេទាំង១០នេះ៖

១០. ក្រុង Can Tho ប្រទេសវៀតណាម

Can Tho គឺជាទីក្រុងដ៏ធំមួយស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គដែលនៅចន្លោះកណ្តាលរវាងទឹកទន្លេ និងប្រឡាយទឹក។ ផ្លូវទឹកសរុបនៅក្នុងទីក្រុងនេះមានប្រវែងដល់ទៅ ១១៥៧គីឡូម៉ែត្រ ដោយមានទន្លេ Hau គឺជាដៃទន្លេមេគង្គដ៏ធំជាងគេដែលបានរត់ទៅកាន់តំបន់ភាគខាងជើងនៃទីក្រុង Can Tho មួយនេះ។

10

៩. ក្រុង Cape Coral រដ្ឋហ្វ្ររីដា សហរដ្ឋអាមេរិក

ក្រុង Cape Coral រដ្ឋហ្លរីដា សហរដ្ឋអាមេរិក គឺជាទីក្រុងដែលមានប្រឡាយខ្សែទឹកហូរប្រវែងជាង ៦០០គីឡូម៉ែត្រវែងជាងគេបង្អស់នៅលើពិភពលោក។ គួរឱ្យដឹងផងដែរថាប្រឡាយទឹកនេះត្រូវបានជីកដោយដៃ នៅក្នុងអំឡុងឆ្នាំ ១៩៧០ សម្រាប់ជួយផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាជនប្រើប្រាស់គ្រប់គ្រាន់ ថែមទាំងជួយការពារ និងរំដោះទឹកជំនន់ផ្សេងៗ។

9

៨.ក្រុងបាងកក ប្រទេសថៃ

ប្រព័ន្ធប្រឡាយទឹកនេះគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុងបាងកកតាំងពីសត្សវត្សន៍ទី ១៨ ដែលត្រូវបានគេជីកដើម្បីការពារព្រំដែនក្រុងតែប៉ុណ្ណោះ។ លុះតមកដល់សត្សវត្សន៍ទី ១៩ ប្រឡាយទឹកនេះត្រូវបានគេជីកពង្រីកដើម្បីយកទឹកផ្គត់ផ្គង់ក្នុងការប្រើប្រាស់ផ្សេងៗ និងទុកជាផ្លូវសម្រាប់ធ្វើការដឹកជញ្ជួនផ្សេងៗផងដែរ។

8

៧.ក្រុង Bruges ប្រទេសប៊ែលហ្សិក

ទីក្រុង Bruges ដ៏ធំ និងល្បីល្បាញមួយនេះ មានប្រឡាយទឹកហូរកាត់ដ៏ស្រស់ស្អាតរាប់សត្សវត្សន៍មកហើយតាំងពីមជ្ឈិមសម័យ ដែលមានឈ្មោះថា The Venice of North។ អ្នកទេសចរអាចប្រើសេវាកម្មជិះទូកកម្សាន្តលើប្រឡាយទឹកមួយនេះដែលភ្ជាប់ទៅកាន់ផ្នែកសំខាន់ៗនៃទីក្រុង ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ ដោយប្រើពេលត្រឹមតែរយៈពេលប្រមាណជា ៣០នាទីតែប៉ុណ្ណោះ។

7

៦. ក្រុង Stockholm ប្រទេសស៊ុយអែត

ទីក្រុង Stockholm សាងសង់នៅលើផ្ទៃដីកោះចំនួន ១៤ នៅលើបឹង Malaren ថែមទាំងបានតភ្ជាប់ទៅកាន់សមុទ្រ Baltic ដែលគេដឹងថាជាទីប្រជុំកោះដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសស៊ុយអែតដោយប្រជុំដោយកោះតូចធំចំនួន ៣០០០០កោះ។

6

៥.ក្រុង Alleppey រដ្ឋ Kerala ប្រទេសឥណ្ឌា

ក្រុង Alleppey រដ្ឋ Kerala គឺជាទីក្រុងដែលពោរពេញទៅដោយបណ្តាញជាច្រើន ដូចជាតំបន់ទឹកចែកដាច់រវាងទឹកសាប និងទឹកប្រៃ ទឹកបឹង រួមទាំងទន្លេ រួមទាំងបណ្តាញប្រឡាយទឹកផងដែរ ដែលភ្ជាប់គ្នាមានប្រវែងជាង ១៥០០គីឡូម៉ែត្រ។

5

៤.ក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន

នៅក្នុងប្រវត្តិសាស្រ្ត ស្រុក Suzhou គឺជាតំបន់ដែលត្រូវបានគេកើតសរសើរថាមាន សួនច្បារ និងប្រឡាយទឹកដ៏ស្រស់ស្អាតជាងគេដោយមានប្រឡាយទឹកជីកតូចៗដល់ទៅ១៥។ ទីក្រុង Suzhou នេះថែមទាំងមានទីតាំងនៅក្បែរប្រឡាយទឹកដ៏ធំ និងវែងមួយមានប្រវែងដល់ទៅជាង ១៩០០គីឡូម៉ែត្រ ដែលត្រូវបានគេដឹងថាចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ៥៨១ ទៅឆ្នាំ ៦១៨។

4

៣.ទីក្រុង Giethoorn ប្រទេសហូឡង់

Giethoorn គឺជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយ ភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជា ១៨០ស្ពាន។

3

២.ក្រុង Birmingham ចក្រភពអង់គ្លេស

ទីក្រុង Birmingham ជាទីក្រុងដែលសម្បូរទៅដោយប្រជាជនរស់នៅកុះករច្រើនជាងគេលំដាប់លេខ២ ប្រចាំចក្រភពអង់គ្លេស តែមួយផ្នែកទៀតនៃទីក្រុងនេះ បែរជាមានប្រឡាយទឹកជីកដ៏ស្រស់ស្អាតមួយទៅវិញ។ ការពិតប្រឡាយទឹកនេះសាងសង់ដំបូងនៅក្នុងឆ្នាំ ១៧៦៩ ដើម្បីធ្វើការតភ្ជាប់ទៅកាន់ទីក្រុង Wednesbury ដែលមានប្រវែងដល់ទៅជាង ១៨០គីឡូម៉ែត្រ។

2

១.ក្រុង Venice ប្រទេសអ៊ីតាលី

អ្នកណាមិនល្បីថាក្រុង Venice ប្រទេសអ៊ីតាលី គឺជាក្រុងដែលសាងសង់លើកោះចំនួន ១១៨កោះ និងហ៊ុំព័ទ្ធទៅដោយប្រព័ន្ធប្រឡាយទឹកដ៏ស្រស់ស្អាតអស្ចារ្យជាងគេទៅ។ ទីក្រុងនេះមានប្រឡាយទឹកចំនួន ១៧០ និងមានស្ពានថ្មើរជើងដល់ទៅជាង ៤០០ ដើម្បីឆ្លងកាត់ទៅវិញទៅមកទៅកាន់គេហដ្ឋាន និងតំបន់ ឬទីកន្លែងផ្សេងៗនៅក្នុងទីក្រុងមួយនេះ។

១