រវាងសាច់ញាត្តិ យើងគួរតែរៀនរក្សាចម្ងាយជាក់លាក់មួយក្នុងករណីជាច្រើន ជាពិសេសនៅពេលមានចំណាប់អារម្មណ៍ ព្រោះញាត្តិខ្លះមិនសុទ្ធតែពេញចិត្តនឹងយើងនោះទេ ហើយក៏មានញាត្តិខ្លះចាំតែមើលងាយជាន់ពន្លិចយើងដែរ ដូច្នេះបើចង់រក្សាគ្រួសាររបស់អ្នកអោយមានភាពសុខដុមរមនា អ្នកគួរជៀសវាងធ្វើនូវរឿង២យ៉ាងខាងក្រោមនេះ៖
១.កុំប្រៀបធៀបច្រើនពេក៖ រវាងសាច់ញាត្តិ យើងគួរតែរៀនរក្សាចម្ងាយជាក់លាក់មួយក្នុងករណីជាច្រើន ជាពិសេសនៅពេលមានចំណាប់អារម្មណ៍។ ក្នុងជីវិតមនុស្សម្នាក់ៗមិនស្មើគ្នាទេ មនុស្សម្នាក់ៗនឹងមានសមត្ថភាពខុសគ្នាទាំងស្រុង។ រឿងដែលខ្លាចបំផុតគឺចូលចិត្តប្រៀបធៀប ខឹងច្រណែន។ អ្នកខ្លះមាន អ្នកខ្លះក្រ អ្នកខ្លះមានទេពកោសល្យ អ្នកខ្លះមិនឆ្លាត។ ស្ទីល និងទស្សនៈជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះអ្នកមិនគួរប្រៀបធៀបទេ។ ការប្រៀបធៀប និងការខឹងសម្បារច្រើនពេកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងសមាជិកគ្រួសារ។
២.កំណត់ទំនាក់ទំនង៖ ទោះបីអ្នកជាសាច់ញាតិក៏ដោយ មិនគួរប្រាប់ពួកគេនូវអាថ៌កំបាំងអ្នកទាំងអស់នោះទេ អ្នកត្រូវរក្សាចម្ងាយជាក់លាក់មួយទោះក្នុងស្ថានភាពបែបណាក៏ដោយ។ កុំគិតថាគ្រាន់តែនៅជិត ស្រលាញ់គ្នា និងធ្វើដំណើរច្រើនអ្នកនឹងយល់ពីគ្នា។ ការកំណត់ទំនាក់ទំនងគឺសំខាន់ ដោយសារតែពេលខ្លះទំនាក់ទំនងជិតស្និទ្ធពេកនឹងបង្កើតទំនាក់ទំនងដែលគ្មានប្រយោជន៍។
#ញាតិទាំង៣ប្រភេទ មិនគួរជាមិត្តជិតស្និទ្ធ
១.អ្នកដែលខ្ចីលុយគេមិនសង៖ ជារឿងធម្មតាដែលសមាជិកគ្រួសារត្រូវចេះជួយគ្នា ប៉ុន្តែបើអាចគឺជួយតែពេលមានអាសន្នបានហើយ ជាពិសេសទាក់ទងនឹងរឿងខ្ចីលុយអ្នកគួរតែប្រយ័ត្នខ្លាំង។ មានសាច់ញាត្តិខ្លះដែលឃើញអ្នកក្លាយជាអ្នកមាន ហើយរកលុយបាន គេនឹងប្រញាប់ទៅទ្វារផ្ទះរបស់អ្នក ហើយក្លាយជាមិត្តនឹងអ្នក។ ព្រោះដើម្បីអាចខ្ចីលុយ ឬ អោយអ្នកជួយពួកគេ។
២.មនុស្សលោភលន់ ខ្ជិលធ្វើការងារ៖ បើមនុស្សចេះតែខ្ជិលពេញមួយថ្ងៃ តែងតែបើកមាត់ខ្ជីលុយគេដើម្បីរស់ អ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ។ ត្រូវដឹងថា អ្នកក្រតែមានឆន្ទៈនឹងឆាប់ក្លាយជាអ្នកមាន រីឯប្រភេទអ្នកក្រតែខ្ជិលនឹងវេទនាពេញមួយជីវិត។
៣.អ្នកលើកសរសើរ៖ ពេលអ្នកក្រ គ្មានអ្នកណាចង់មកធ្វើញាតិមិត្តអ្នកទេ តែពេលអ្នកមានភ្លាមគេនឹងមករកអ្នកដើម្បីផលប្រយោជន៍។ ប្រសិនបើអ្នកជួបសាច់ញាតិប្រភេទនេះ យកល្អគួរតែកាត់ផ្តាច់ទំនាក់ទំនងចោលតែម្តងទៅ៕