កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត

ឪពុកដែលចេះគ្រប់គ្រង និងរក្សាភាពស្ងៀមស្ងាត់ពេលខឹង រង់ចាំរហូតដល់កំហឹងស្ងប់ គិតឱ្យបានហ្មត់ចត់ និងដោះស្រាយគ្រប់បែបយ៉ាងដោយភាពស្ងប់ស្ងាត់បំផុត នឹងក្លាយទៅជាគំរូសម្រាប់កូនៗទៅថ្ងៃមុខ ហើយជាពិសេសបើមានកូនស្រី នោះគាត់នឹងក្លាយជាមនុស្សដែលនាំសំណាងដល់កូនៗទៅថ្ងៃមុខ។ ខាងក្រោមនេះជា៣យ៉ាងដែលឪពុកល្អត្រូវមាន ដើម្បីជួយសន្សំពរល្អឱ្យកូនៗ៖

Cover Copy

១.ប្រយ័ត្នពាក្យរបស់អ្នក៖ គ្រោះមហន្តរាយកើតចេញពីមាត់ នេះបង្ហាញពីគ្រោះថ្នាក់ពីការនិយាយពាក្យគំរោះគំរើយ ព្យាបាទ និងអាក្រក់។ កម្មផលនៃការនិយាយ គឺជាអំពើបាបដ៏ធ្ងន់បំផុតមួយរបស់មនុស្ស ដើម្បីរស់នៅជាមួយគ្នាគឺទាមទារឱ្យមានការយោគយល់ ការចែករំលែក និងសេចក្តីស្រឡាញ់។ ដូច្នេះកុំប្រើពាក្យជេរប្រមាថមនុស្សជុំវិញខ្លួនយើង។ ពេលមានជម្លោះ បើឪពុកចេះគ្រប់គ្រងការនិយាយ កូនស្រីក៏រៀនសូត្របានត្រឹមត្រូវ នៅពេលធំឡើងពួកគេនឹងរៀបការជាមួយបុរសដែលមានចិត្តធ្ងន់ដូចឪពុករបស់គេ។

IMG_1204

២.ដឹងពីរបៀបគ្រប់គ្រងកំហឹង៖ ជីវិតនេះមានសម្ពាធច្រើនដែលធ្វើឱ្យបុរសពេលខ្លះមិនអាចនៅស្ងៀមបាន ហើយថែមទាំងស្រែកដាក់កូនទៀតផង។ ប៉ុន្តែឪពុកទាំងឡាយគួរចងចាំថា កំហឹងនេះនឹងប៉ះពាល់ដល់ស្មារតីកូនៗដោយមើលមិនឃើញ ធ្វើឱ្យពួកគេឈឺចាប់យ៉ាងខ្លាំង។ ឪពុកគួរតែចេះគ្រប់គ្រង និងរក្សាភាពស្ងៀមស្ងាត់ពេលខឹង រង់ចាំរហូតដល់កំហឹងស្ងប់ គិតឱ្យបានហ្មត់ចត់ និងដោះស្រាយគ្រប់បែបយ៉ាងដោយសន្តិវិធី។ នៅពេលដែលឪពុកចេះគ្រប់គ្រងកំហឹង កូនស្រីក៏នឹងធ្វើតាម ដោយឃើញវាជាគំរូមួយដើម្បីរៀន ហើយអនាគតរបស់កូននឹងមានភាពទន់ភ្លន់ និងសន្តិភាពបំផុត។

IMG_1205

៣.រក្សាភ្លើងនៃសុភមង្គលសម្រាប់គ្រួសាររបស់អ្នក៖ នៅក្នុងគ្រួសារសុភមង្គលរបស់ឪពុកម្តាយគឺជាកម្លាំងតែមួយគត់ដែលជួយកូនឱ្យមានមោទនភាពនិងខិតខំដើម្បីក្រោកឡើងក្នុងជីវិត។ កុមារប្រៀបបាននឹងក្រដាសទទេមួយ ដែលស្រូបយកអ្វីៗគ្រប់យ៉ាងដែលយើងឃើញ និងមានអារម្មណ៍គ្រប់យ៉ាងក្នុងជីវិត។ ក្នុងគ្រួសារដែលមានសន្តិភាព ដែលឪពុកម្តាយស្រឡាញ់គ្នា និងគោរពគ្នាទៅវិញទៅមក កូននឹងចេះស្តាប់បង្គាប់ ស្រឡាញ់ និងគោរពឪពុកម្តាយយ៉ាងខ្លាំង។ យើងអាចមើលឃើញថាការចងចិត្ត និងសេចក្ដីស្រឡាញ់របស់ឪពុកចំពោះគ្រួសាររបស់គាត់គឺជាគន្លឹះនៃសុភមង្គលរបស់កូនគាត់៕

IMG_1206