សេចក្តីស្រឡាញ់គឺចាំបាច់សម្រាប់ការលូតលាស់របស់កុមារ ដែលជាប្រភពនៃភាពក្លាហានរបស់កុមារក្នុងការស្វែងយល់ពីពិភពលោកមួយនេះ។ នៅពេលដែលឪពុកម្តាយគម្រាមដកក្តីស្រឡាញ់ នោះពួកគេកំពុងតែអង្រួនអារម្មណ៍សុវត្ថិភាពរបស់កូនពួកគេ។ ដូច្នេះហើយមិនថាមានរឿងអ្វីកើតឡើង ឬ ទោះអ្នកខឹងនឹងកូនខ្លាំងប៉ុណ្ណាក៏ដោយ ហាមដាច់ខាតគឺនិយាយប្រយោគចាក់ដោតទាំង៤នេះដាក់កូន ព្រោះវាអាចបំបាក់ទឹកចិត្ត និងគំរាមគំហែងដល់អារម្មណ៍របស់ពួកគេ៖
១.កូនគ្មានប្រយោជន៍អ្វីសោះ៖ នៅពេលដែលឪពុកម្តាយនិយាយពាក្យបែបនេះដោយកំហឹង វាពិតជាធ្វើអោយកូនឈឺចាប់ និងចាប់ផ្តើមស្អប់ខ្លួនឯង។ យូរៗទៅ កុមារអាចបញ្ចូលការវាយតម្លៃអវិជ្ជមាននេះហើយបន្តិចម្តងៗ កូនកាន់តែមិនសូវមានភាពជឿជាក់ និងក្លាយជាក្មេងដែលខ្លាចគេ មិនហ៊ានសូម្បីតែបញ្ចេញមតិ។ នេះមិនត្រឹមតែធ្វើឱ្យខូចតម្លៃរបស់កុមារប៉ុណ្ណោះទេ ថែមទាំងនាំឱ្យបាត់បង់ទំនុកចិត្តនៅពេលប្រឈមមុខនឹងបញ្ហានាពេលអនាគត។
២.ប្រៀបធៀបកូននឹងក្មេងដទៃ៖ ការប្រៀបធៀបកូនរបស់អ្នកជាមួយអ្នកដទៃ គឺជាកំហុសរបស់ឪពុកម្តាយជាច្រើន។ នេះនឹងធ្វើឱ្យកុមារមានអារម្មណ៍ថាពួកគេដូចជាក្មេងបរាជ័យ និងមិនអាចបំពេញតាមការរំពឹងទុករបស់ឪពុកម្តាយរបស់ពួកគេ ដែលនាំឱ្យមានសម្ពាធខ្លាំងដល់ផ្លូវចិត្ត។ ជាពិសេសកុមារនឹងចាប់ផ្តើមយល់ថាខ្លួនជាមនុស្សអសមត្ថភាព មិនស្មើនឹងក្មេងដទៃនោះទេ។
៣.សោកស្តាយដែលសម្រាលកូន៖ ការពោលពាក្យមួយប្រយោគនេះនឹងធ្វើឲ្យកុមាររងគ្រោះយ៉ាងខ្លាំង។ ពេលកូនគិតថាខ្លួនជាកម្មវត្ថុនៃការសោកស្ដាយរបស់ឪពុកម្ដាយ ចិត្តរបស់ពួកគេពោរពេញទៅដោយភាពអសន្តិសុខ។ ដូច្នេះ ទោះបីឪពុកម្ដាយខឹងយ៉ាងណាក៏ដោយ ក៏កុំនិយាយរឿងទាំងនេះដាក់កូនដែរ។
៤.បើកូននៅតែធ្វើបែបនេះ ប៉ា/ម៉ាក់នឹងមិនស្រលាញ់កូនទៀតទេ៖ សេចក្តីស្រឡាញ់គឺចាំបាច់សម្រាប់ការលូតលាស់របស់កុមារ ដែលជាប្រភពនៃភាពក្លាហានរបស់កុមារក្នុងការស្វែងយល់ពីពិភពលោកនេះ។ នៅពេលដែលឪពុកម្តាយគម្រាមដកក្តីស្រឡាញ់ នោះពួកគេកំពុងតែអង្រួនអារម្មណ៍សុវត្ថិភាពរបស់កូនពួកគេ។ វិធីសាស្រ្តនេះនឹងធ្វើឱ្យកុមាររារាំងបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមឪពុកម្តាយរបស់ពួកគេដោយសង្ឃឹមថាឪពុកម្តាយរបស់ពួកគេនឹងស្រឡាញ់ពួកគេជារៀងរហូត ដូច្នេះការគំរាមបែបនេះគ្មានលទ្ធផលល្អចំពោះកូនឡើយ មានតែធ្វើអោយពួកគេលែងមានក្តីស្រមៃផ្ទាល់ខ្លួន និងមិនអាចឈានជើងទៅរកភាពជោគជ័យបាន៕