*ប្រូម៉ូសិនសំបុត្រ Deluxe ថ្មីនេះផ្តល់ជូនភ្ញៀវធ្វើដំណើរនូវអត្ថប្រយោជន៍សេវាកម្ម 3 រួមបញ្ចូលគ្នាតែមួយ
ភ្នំពេញ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% (*) នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024។
តម្លៃសំបុត្រប្រូម៉ូសិន Deluxe ដ៏ពិសេសនេះ មានតម្លៃទាបចាប់ផ្តើមពី USD50 (*) ឡើងទៅ ដែលភ្ញៀងនឹងទទួលបានការផ្តល់ជូនកញ្ចប់សេវាចំនួន 3 មានដូចជា ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន 20 គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយឥតគិតថ្លៃ (**)។ សំបុត្រ អាចកក់បាននៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទដៃ Vietjet Air ឬនៅការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។
ភ្ញៀវធ្វើដំណើរដែលបានទិញសំបុត្រ Deluxe ធ្វើដំណើរ និងភ្ជាប់ហោះហើរពីប្រទេសវៀតណាមទៅកាន់ទីក្រុង Melbourne ទីក្រុង Sydney និង Brisbane របស់ប្រទេសអូស្ត្រាលី អាចរីករាយជាមួយនឹងឥវ៉ាន់ដាក់ឥវ៉ាន់បានទម្ងន់ 40 គីឡូក្រាម ឥវ៉ាន់យួរតាមខ្លួន 10 គីឡូក្រាម អាហា និងភេសជ្ជៈ (**) ។ ហើយការធ្វើដំណើរតភ្ជាប់នៅលើផ្លូវផ្សេងទៀតឆ្លងកាត់បណ្តាញជើងហោះហើររបស់ខ្លួន សំបុត្រ Deluxe ផ្តល់ជូនការដាក់ឥវ៉ាន់ទម្ងន់ 20 គីឡូក្រាម វ៉ាលីសម្រាប់ដាក់តាមខ្លួនទម្ងន់ 7kg រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបន្ថែមបន្ថែមទៀត (**)។ លើសពីនេះ សមាជិក Vietjet SkyJoy អាចទទួលបានពិន្ទុរហូតដល់ 1,000 SkyPoints សម្រាប់ការចំណាយប្រាក់លើសពី 1,000,000 ដុង (USD40) អាចប្តូរយករង្វាន់ពី Vietjet និងទិញផលិតផលម៉ាកល្បីៗជាង 250+ បាន។
ប្រូម៉ូសិនដ៏អស្ចារ្យទាំងនេះ មានសម្រាប់ជើងហោះហើររវាងខេត្តសៀមរាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ក្នុងរយៈពេលមិនលើសពីពីរម៉ោងនៃការហោះហើរ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា នឹងទៅដល់ទីក្រុងហាណូយ និងស្វែងយល់ពីភាពស្រស់ស្អាតនៃមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ទីក្រុងហាណូយ អនុញ្ញាតឱ្យអ្នកទស្សនាអាចភ្ជាប់ដំណើរយ៉ាងរលូនទៅកាន់កន្លែងទេសចរណ៍ផ្សេងៗទៀតក្នុងប្រទេសវៀតណាម និងលើសពីនេះ ដោយសារបណ្តាញដ៏ធំទូលាយរបស់ Vietjet ។
ជាផ្នែកមួយនៃការពង្រីកបណ្តាញជើងហោះហើរយ៉ាងឆាប់រហ័ស ថ្មីៗនេះ Vietjet បានចាប់ផ្តើមលក់សំបុត្រសម្រាប់ផ្លូវហោះហើរ Da Nang ទៅកាន់ Ahmedabad ប្រទេសឥណ្ឌា ដែលនឹងចាប់ផ្តើមនៅខែក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនប្រេកង់ជើងហោះហើរទៅកាន់ទីក្រុងសំខាន់ៗជាច្រើននៅអាស៊ីឦសាន រួមមាន ប៊ូសាន ណាហ្គោយ៉ា ហុងកុង តៃប៉ិ តៃចុង និងកៅសុង ដើម្បីបំពេញតម្រូវការធ្វើដំណើរក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំ និងពីធីបុណ្យផ្សេងៗនាឆ្នាំថ្មីនេះ។
ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវធ្វើដំណើរឱ្យរីករាយជាមួយការធ្វើដំណើរប្រកបដោយភាពរីករាយ និងឆ្នៃប្រឌិត លើកងយន្តហោះដ៏ទំនើបៗជាមួយនឹងការផ្តល់សេវាតាមយន្តហោះប្រកបដោយអ្នកជំនាញវិជ្ជាជីវៈ និងផ្តល់ជូនប្រកបដោយភាពកក់ក្តៅ។ ភ្ញៀវធ្វើដំណើរក៏អាចទទួលទានអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ និងរីករាយជាមួយសកម្មភាពផ្សេងៗនៅលើយន្តហោះក្នុងឱកាសដ៏ពិសេសទាំងនេះផងដែរ។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា
(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត អាស្រ័យលើផ្លូវហោះហើរនីមួយៗ
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066