Thomas Müller ត្រៀមខ្លួនក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League លើកទី 152 សម្រាប់ក្រុម FC Bayern Munich នៅយប់នេះ ហើយបើគាត់បានចូលលេងពិតមែន គាត់នឹងបង្កើតកំណត់ត្រាថ្មីក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនក្នុងពានរង្វាន់មួយឱ្យក្លិបតែមួយបានច្រើនជាងគេបំផុត។
កំណត់ត្រាដែលកំពុងតែរក្សាសម្រាប់ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ UEFA Champions League ច្រើនជាងគេសម្រាប់ក្លិបតែមួយគឺលោក Xavi Hernandez អតីតគ្រូបង្វឹក FC Barcelona ដែលបានបង្ហាញខ្លួន 151 លើកសម្រាប់ក្រុមអ្នកមានបុណ្យ ទោះបីជាយ៉ាងណាក៏ដោយ Muller នឹងក្លាយជាម្ចាស់កំណត់ត្រាថ្មីសម្រាប់ពានរង្វាន់នេះក្នុងពេលឆាប់ៗនេះ។
អាជីពរបស់ Muller នៅក្លិប Bayern Munich បានអូសបន្លាយជាង 14 ឆ្នាំ ក្នុងអំឡុងពេលដែលគាត់បានដើរតួយ៉ាងសំខាន់ ក្នុងការទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ UEFA Champions League ចំនួនពីរផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក