មនុស្សស្រីមិនបាច់កើតមកមានរូបរាងស្អាតពេកក៏បានដែរ សំខាន់អោយតែមានអត្តចរិតខ្លឹម៣យ៉ាងនេះ ធានាថាមិនខ្វះអ្នកតាមស្រលាញ់ ព្រោះនេះសុទ្ធតែជាចំណុចទាក់ទាញបំផុត ដែលមនុស្សប្រុសគ្រប់រូបតែងតែប៉ងប្រាថ្នាចង់បានមកធ្វើជាគូគ្រងជីវិត៖
១.ស្ត្រីយល់ពីចិត្តវិទ្យារបស់បុរស៖ ស្ត្រីដែលអាចយល់ពីចិត្តសាស្ត្ររបស់បុរស គឺជាប្រភេទស្រ្តីដែលធ្វើឱ្យបុរសមានការចាប់អារម្មណ៍ខ្លាំងបំផុត ។ មនុស្សស្រីប្រភេទនេះជាក្តីប្រាថ្នារបស់មនុស្សប្រុសជាច្រើន។ ពេលជួបមនុស្សស្រីបែបនេះ បុរសសុខចិត្តលះបង់ទាំងពេលវេលា លុយ និងចិត្តដើម្បីនាង។ ប៉ុន្តែស្ត្រីតិចតួចណាស់ដែលធ្វើបែបនេះ ព្រោះការយល់ពីមនុស្សម្នាក់មិនងាយស្រួលទេជាពិសេសគឺយល់ចិត្តមនុស្សប្រុស។ មនុស្សស្រីកាន់តែចេះយកចិត្តទុកដាក់នឹងបុរស នោះនាងនឹងកាន់តែមានភាពស្រស់ស្អាតនៅក្នុងភ្នែករបស់មនុស្សប្រុស។
២.ស្ត្រីដឹងពីរបៀបដើម្បីស្កប់ស្កល់៖ មនុស្សស្រីដែលតែងតែទាមទារគឺនឹងមិនចេះគ្រប់គ្រាន់នោះទេ។ នារីបែបនេះតែងតែច្រណែននឹងអ្នកដទៃ មើលមិនឃើញការខិតខំរបស់បុរសនៅក្បែរខ្លួនឡើយ។ ខុសដាច់ពីស្ត្រីដែលចេះស្កប់ស្កល់ នោះនាងនឹងចេះអោយតម្លៃចំពោះមនុស្សប្រុសដែលនៅជិតខ្លួន នឹងមិនបង្កបញ្ហាដោយគ្មានហេតុផលធ្វើឱ្យបុរសឈឺក្បាលនោះទេ។ ហើយស្ត្រីដែលចេះស្កប់ស្កល់នឹងងាយរកសុភមង្គលនៅក្នុងជីវិតព្រោះនាងនឹងមិនទាមទារច្រើនលើសពីសមត្ថភាពរបស់ខ្លួននោះឡើយ។
៣.ស្ត្រីឧស្សាហ៍ព្យាយាម៖ បើមនុស្សស្រីនិយាយថាបុរសធ្វើការគឺមានភាពទាក់ទាញ នោះបុរសក៏ដូចគ្នាដែរ នៅពេលដែលពួកគេមើលឃើញស្ត្រីធ្វើការជាមួយនឹងភាពឧស្សាហ៍ព្យាយាម ពួកគេយល់ថានារីនោះគឺគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ មនុស្សស្រីកាន់តែឧស្សាហ៍ព្យាយាម បុរសនឹងស្រឡាញ់នាងកាន់តែខ្លាំងដូចគ្នា ព្រោះមនុស្សប្រុសឱ្យតម្លៃទៅលើសមត្ថភាព និងរឹកពារដ៏ឈ្លាសវៃរបស់មនុស្សស្រី។ ម្យ៉ាងទៀតស្ត្រីដែលធ្វើការចិញ្ចឹមខ្លួនឯង និងមិនរស់នៅដោយពឹងផ្អែកលើបុរសទាំងស្រុងនោះ នាងកាន់តែមានតម្លៃ និងទទួលបានការគោរពពីមនុស្សប្រុស៕