ការក្លាយជាកូនល្អមិនមែនមានន័យថាអ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដែលឪពុកម្តាយអ្នកនិយាយរហូតនោះទេ។ តែអ្នកត្រូវចេះប្រកែកចំពោះរឿងដែលមិនត្រឹមត្រូវ ជាពិសេសចមពោះ២ករណីខាងក្រោមនេះ ដើម្បីជួយទប់ស្កាត់ម្តាយឪពុកអ្នកក្នុងការធ្វើសកម្មភាពខុសឆ្គងដោយមិនដឹងខ្លួន៖
១.អ្នកត្រូវតែប្រកែកពេលឪពុកម្តាយធ្វើអ្វីខុស៖ មួយជីវិតនេះមានឪពុកម្តាយស្រលាញ់កូនខ្លាំងណាស់ ប៉ុន្តែដោយសារកាន់ជើងកូនហួសហេតុពេកទើបធ្វើឱ្យពួកគាត់ធ្វើរឿងខុស...ដូច្នេះក្នុងនាមជាកូនកុំនៅស្ងៀមចំពោះការប្រព្រឹត្តខុសរបស់ឪពុកម្តាយ។ ការណែនាំឪពុកម្តាយឱ្យទប់ស្កាត់អាកប្បកិរិយាមិនសមរម្យគឺជាវិធីការពារសុខុមាលភាពគ្រួសារ។ កុមារអាចមានទស្សនៈ ចំណេះដឹង និងវិធីសាស្រ្តទំនើបសម្រាប់សង្គមជាងឪពុកម្តាយរបស់ពួកគេ។ ដូច្នេះ ពេលឃើញឪពុកម្ដាយធ្វើរឿងមិនត្រូវសូមកុំនៅស្ងៀម។ ក្នុងជីវិត បុគ្គលដែលអាចធ្វើឲ្យមនុស្សខុស ស្គាល់កំហុសរបស់ខ្លួន ហើយកែវា គឺជាពរជ័យដ៏អស្ចារ្យ។ ហេតុនេះ ក្នុងនាមយើងជាកូន យើងត្រូវដាស់តឿនឪពុកម្តាយខ្លះ ដើម្បីការពារសន្តិភាពគ្រួសារ និងការពារឪពុកម្តាយយើងពីព្រំដែននៃកំហុស។ អ្នកណាថាក្មេងមិនអាចណែនាំមនុស្សចាស់បាន? តាមពិតទៅក្មេងអាចរៀនបានច្រើន ឃើញពិភពលោកធំជាងឪពុកម្តាយទៅទៀត ដូច្នេះសូមយកចំណេះរបស់អ្នកទៅប្រើការ ដើម្បីជួយសង្រ្គោះឪពុកម្តាយអោយគាត់យល់ពីសម័យកាលទំនើប និងបច្ចេកវិទ្យាជឿនលឿនដែលពួកគាត់មិនធ្លាប់ដឹង។
២.អ្នកត្រូវតែប្រកែកនៅពេលឪពុកម្តាយរបស់អ្នកដាក់សម្ពាធលើអ្នក៖ កូនល្អតែងតែស្តាប់បង្គាប់ឪពុកម្តាយ សុខចិត្តស្តាប់ឪពុកម្តាយធ្វើតាមការចាត់ចែងរបស់ឪពុកម្តាយ ទោះមិនសប្បាយចិត្តក៏ដោយ តែបើក្មេងសុខចិត្តទ្រាំនឹងសម្ពាធបែបនេះមិនយូរទេប្រាកដជាចង់គិតខ្លី។ ដោយសារតែការដាក់សម្ពាធឪពុកម្តាយខុស វាមានន័យថាកុមារនោះនឹងបាត់បង់សេរីភាព គ្មានឱកាសបានសាកល្បងរឿងថ្មីៗដូចជាក្មេងដទៃទៀត។ ដូច្នេះហើយបើអ្នកមិនពេញចិត្តនឹងគំនិតរបស់ឪពុកម្តាយ អ្នកត្រូវតែចេះជំទាស់ និងប្រកែកដោយពន្យល់ហេតុផលទៅកាន់ពួកគាត់។ ឪពុកម្តាយប្រហែលជាមិនយល់ភ្លាមៗទេ ប៉ុន្តែប្រសិនបើកូនរបស់ពួកគេជាមនុស្សឯករាជ្យ ថ្ងៃណាមួយឪពុកម្តាយនឹងយល់។ ហើយពេលនោះគ្រួសារក៏នៅមានភាពសុខសាន្ត កូនៗក៏មានសុភមង្គល និងអាចដើរតាមបេះដូងរបស់ខ្លួន៕