រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

មនុស្សដែលរស់នៅយ៉ាងមានសុភមង្គលក្នុងលោកមិនខ្វល់ពីការឈ្នះ ឬ ចាញ់ឡើយ។ ទន្ទឹមនឹងនោះ ក៏មានមនុស្សដែលតែងតែរងទុក្ខដោយសារតែចិត្តរបស់ពួកគេរវល់គណនាគុណសម្បត្តិ និងគុណវិបត្តិខ្លាំងពេក មិនចេះស្កប់ស្កល់នៅក្នុងជីវិតរបស់ពួកគេនោះឡើយ។

Cover Copy

១.គិតឱ្យតិច៖ ជីវិតនេះមានការឡើងចុះ ពេលខ្លះឈឺចាប់ ពេលខ្លះក៏សប្បាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងគួរតែមានតុល្យភាព។ វាមិនអាក្រក់ទេសម្រាប់យើងដែលខ្វល់ខ្វាយពីអនាគត ប៉ុន្តែយើងក៏ត្រូវកាត់បន្ថយការគិតខ្លះដែរ ព្រោះបើអ្នកគិតច្រើនពេក អ្នកមិនអាចដោះស្រាយបញ្ហាបានទេ។ តាមពិតទៅ វាភាគច្រើនដោយសារតែមនុស្សយើងយកចិត្តទុកដាក់ និងគណនាច្រើនពេក ដូច្នេះហើយទើបតែងតែគិតអំពីអ្វីដែលពួកគេបានបាត់បង់ អ្វីដែលពួកគេទទួលបាន… ចូលចិត្តប្រៀបធៀបនឹងអ្នកដទៃ។ ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃនឹងធ្វើឱ្យខ្លួនឯងកាន់តែពិបាកចិត្ត។ មនុស្សដែលរស់នៅយ៉ាងមានសុភមង្គលក្នុងលោកមិនខ្វល់ពីការឈ្នះ ឬ ចាញ់ឡើយ។ ខុសពីមនុស្សតែងតែរងទុក្ខដោយសារតែចិត្តរបស់ពួកគេរវល់តែមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។

1_ L8tABvyqjgI0Yenrk2eXA@2x

២.មានមហិច្ឆតាតូច៖ ក្នុងជីវិតនេះសូមកុំរស់ដោយរំពឹងលើអ្នកដទៃឱ្យសោះ ហើយក៏មិនត្រូវមានមហិច្ចតាធំពេកដែរ ដូចពាក្យគេថា តណ្ហានាំទៅរកសេចក្តីវិនាស។ តាមពិតធ្វើជាមនុស្សមិនបាច់អស្ចារ្យក៏រស់បាន ត្រឹមមានគ្រួសារមួយកក់ក្តៅ មានយានជំនិះផ្ទាល់ខ្លួន មានការងារត្រឹមត្រូវ ទោះមើលទៅវាមិនសូវហ៊ឺហារហាយសូរ តែវាជាក្តីសុខបែបរស់ជាខ្លួនយើង។ មិនមែនមួយថ្ងៃៗត្រូវខំប្រឹងសម្តែងអោយគេមើលមកថាខ្លួនមាន ទាំងដែលជាក់ស្តែងរស់នៅប្រឹងត្រដរខ្យល់នោះទេ។ ជីវិតនេះតាមពិតសាមញ្ញណាស់ អោយតែយើងចេះលះបង់ចិត្តលោភលន់ខ្លះ យើងនឹងអាចរស់នៅដោយមានក្តីសុខ គ្មានសម្ពាធនោះទេ៕

1569723014352