ពងទាកូនឆ្ងាញ់ ក្រោយផ្សារសាមគ្គីលក់ដាច់ខ្លាំង ដោយសារតែអំបិល និងខ្ទឹមជ្រក់ ភ្លក្សបានម្តងប្រាកដជាញ៉ាម! (មានវីដេអូ)

ចំណីអាហារសម្រន់សម្រាប់ប្រជាជនយើងមានច្រើនប្រភេទខ្លាំងណាស់ ជាពិសេសគឺអាហារបែប Street Food ពេលល្ងាចៗតែម្តង ដែលពេលវេលានេះជាពេលដ៏ស័ក្តិសមសម្រាប់ទទួលទានក្រោយបញ្ចប់ពីការសិក្សា និងការនឿយហត់ ហើយក៏អាចជួបជុំមិត្តភក្តិទទួលទានយ៉ាងសប្បាយរីករាយផងដែរ។

ក្នុងចំណោមអាហារសម្រន់ជាច្រើន ពងទាកូន គឺជាចំណីអាហារមួយបែប ដែលប្រជាជនខ្មែរនិយមទទួលទានផងដែរ ជាពិសេសគឺពេលល្ងាច និងក្បាលព្រលប់ ដោយវាក៏មានប្រយោជន៍នៅក្នុងប៉ូវថាមពលផង ហើយក៏ជាអាហារដ៏ឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងដ៏ពេញនិយម។

នៅក្នុងនោះហាងពងទាកូនមួយកន្លែងឈ្មោះ អានីពងទាកូន ល្បីជាយូរមកហើយថាមានភ្ញៀវចេញចូលទទួលទានមិនចេះដាច់សោះតាំងពីល្ងាចរហូតដល់យប់។ អានីពងទាកូន ត្រូវបានគេដឹងថា មានរសជាតិឆ្ងាញ់ពិសា គឺដោយសារតែពងទាសុទ្ធតែជាកូនគ្រាប់ធំៗ ជាពិសេស គឺល្បីថាហាងនេះ មានខ្ទឹមជ្រក់ឆ្ងាញ់ខ្លាំងណាស់ ដែលអ្នកនៅស្រុកក្រៅខ្លះថែមទាំងខ្ចប់ទៅវិញផងដែរ ព្រោះតែជាប់មាត់នឹងខ្ទឹមជ្រក់នៅក្នុងហាងមួយនេះ។

សម្រាប់អ្នកដែលចង់សាកល្បងភ្លក់ពងទាកូនដ៏ឆ្ងាញ់ពិសាមួយនេះ លោកអ្នកអាចរកបានដោយអានីពងទាកូន មានទីតាំងពីក្រោយផ្សារសាមគ្គី ច្រកស៊ុបឡុកឡុក២ លើផ្លូវ ១២២ ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 67 25 52 ៕

អត្ថបទដោយ៖ ក្នុងស្រុក

15

14

 

10

11

 

8

7

1

5

16

17

18