អនុវត្តច្បាប់បុរាណទាំង៣ ក្នុងការអប់រំកូនឱ្យមានទេពកោសល្យ ក្លាយជាមនុស្សពូកែ

កុមារគ្រប់រូបកើតមកប្រៀបដូចជាក្រដាសទទេមួយសន្លឹកអញ្ចឹង មានតែឪពុកម្តាយប៉ុណ្ណោះដែលអាចដើរតួជាអ្នកអប់រំ និងគំរូសម្រាប់កូន។ កូនរបស់អ្នកអាចក្លាយជាមនុស្សពូកែ និងមានទេពកោសល្យបាន ប្រសិនបើពួកគេធ្វើតាមច្បាប់បុរាណទាំង ៣ ខាងក្រោមនេះ៖

១.ច្បាប់ចចក៖ ចចក គឺជាសត្វដែលចង់ដឹងចង់ឃើញបំផុតនៅក្នុងពិភពលោក ពួកគេនឹងមានទំនោរទៅរកបទពិសោធន៍ផ្ទាល់ខ្លួន និងសិក្សាពីអ្វីដែលពួកគេពេញចិត្ត។ ពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិភពលោក ធម្មជាតិតែងតែធ្វើឱ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើប ពួកគេអាចស្វែងរកឱកាសយ៉ាងងាយស្រួលនៅជុំវិញពួកគេ ហើយពួកគេយល់ពីគ្រោះថ្នាក់ដែលតែងតែលាក់ខ្លួនពីទីនោះ។ ដូច្នេះហើយ ប្រសិនបើមាតាបិតាចង់ពង្រឹងសមត្ថភាពសិក្សាដ៏ខ្ពង់ខ្ពស់របស់កុមារ នោះអ្នកត្រូវតែជំរុញការចង់ដឹងចង់ឃើញ និងស្មារតីរៀនសូត្ររបស់កូនៗ។ បង្កើតបរិយាកាសមួយសម្រាប់កុមារដើម្បីស្វែងយល់ និងសង្កេតមើលពិភពលោក ក៏ដូចជាជីវិតនៅជុំវិញពួកគេ។ កុមារបែបនេះនឹងមានអាជីពភ្លឺស្វាង និងជោគជ័យនាពេលអនាគត ពីព្រោះតាំងពីក្មេងមក ពួកគេត្រូវបានជំរុញឱ្យមានសមត្ថភាពច្នៃប្រឌិត ដូច្នេះវាតែងតែមានប្រភពនៃការបំផុសគំនិតមិនចេះចប់ក្នុងការសិក្សា ការងារ និងជីវិត។

Cg Min

២.ច្បាប់ឥទ្ធិពលខ្យល់ខាងត្បូង៖ ខ្យល់បក់ពីទិសខាងជើងមានសភាពខ្លាំង ខណៈពេលដែលខ្យល់ខាងត្បូងមានសភាពទន់ភ្លន់។ ឥទ្ធិពលខ្យល់ខាងត្បូង ផ្ញើសារដ៏មានអត្ថន័យថាៈ ការអត់ឱនមានថាមពលខ្លាំងជាង ហើយមានប្រសិទ្ធភាពជាង ការដាក់ទណ្ឌកម្ម ឬ ការស្តីបន្ទោស។ អារម្មណ៍ទន់ភ្លន់របស់ម្តាយ និងការអប់រំសមហេតុផលរបស់ឪពុកនឹងបង្កើតបុគ្គលិកលក្ខណៈដ៏អស្ចារ្យសម្រាប់កូន។ ការអប់រំកូនក៏ដូចគ្នាដែរ ឪពុកម្តាយកាន់តែរិះគន់ បង្ខំ និងបង្ខាំងកូន មិនយូរមិនឆាប់ អ្នកនឹងដឹងថាពួកគេកាន់តែមិនស្តាប់បង្គាប់អ្នក ហើយថែមទាំងមិនចង់ទាក់ទងជាមួយអ្នកទៀតផង។ មាតាបិតាត្រូវរៀនបណ្ដុះបណ្ដាលខ្លួនឯង ដូច្នេះកូននឹងមើលគំរូនោះ ហើយធ្វើតាម។

Mingbai Games 1

៣.ច្បាប់ធុងរាក់៖ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកធំឡើងមានសុខភាពល្អ និងរឹងមាំនៅដោយខ្លួនឯង ឪពុកម្តាយត្រូវតែផ្តល់ឱ្យកូនរបស់ពួកគេនូវកន្លែងទំនេរ និងជៀសវាងផ្តល់ជំនួយឱ្យពួកគេលើសលប់ពេក។ បន្ទាប់ពីការអភិវឌ្ឍន៍សង្គមរីកចម្រើន មាតាបិតាគួរទប់ចិត្តគំនិត និងកម្លាំងចិត្តរបស់ខ្លួន។ អនុញ្ញាតឱ្យកុមារមានកន្លែងសមរម្យដើម្បីអភិវឌ្ឍ លូតលាស់ និងឯករាជ្យ៕

2f39e581d01a45f19a4d7c600d54e3ae

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក