ព្រឹកឡើងចេះតែវិលមុខ អាចមកពីបញ្ហាសុខភាពទាំងនេះ

សម្រាប់អ្នកដែលឧស្សាហ៍មានបញ្ហាក្រោកពីគេងមកចេះតែវិលមុខ មិនស្រួលខ្លួន នោះវាអាចបណ្តាលមកពីបញ្ហាសុខភាព ឬ មកពីទម្លាប់អាក្រក់មួយចំនួនដែលអ្នកមិនបានដឹង។ ដូច្នេះថ្ងៃនេះ “ក្នុងស្រុក” នឹងប្រាប់មូលហេតុពិតប្រាកដ ដែលក្នុងនោះរួមមានដូចជា៖

Dizziness_due_to_vertigo

១.គេងមិនដកដង្ហើម

ប្រសិនបើអ្នកមានការគេងមិនដកដង្ហើម ឬ ស្រមុកច្រើន ទម្រង់នៃការដកដង្ហើមពេលយប់របស់អ្នកអាចជាកំហុសចំពោះការវិលមុខពេលព្រឹករបស់អ្នក។ ការគេងមិនដកដង្ហើម តាមពិតគឺជាស្ថានភាពពិបាកដកដង្ហើមនៅពេលយប់ ដែលវាជាការរំខានដល់ការដកដង្ហើមអាចនាំឱ្យកម្រិតអុកស៊ីហ្សែនថយចុះ ដែលអាចបណ្តាលឱ្យវិលមុខនៅពេលព្រឹកភ្ញាក់ពីគេង។

GettyImages 140193861 E72549b80c7e4fd09028291224bc6a5c

២.ការខះជាតិទឹក

មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតសម្រាប់ការភ្ញាក់ពីដំណេកដោយការវិលមុខគឺការខះជាតិទឹក។ឧទាហរណ៍ ប្រសិនបើអ្នកផឹកស្រាមុនពេលចូលគេង អ្នកប្រហែលជាខ្សោះជាតិទឹកជាពិសេសនៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក។ ទោះបីជាអ្នកមិនផឹកស្រាក៏ដោយ អ្នកអាចនឹងខ្សោះជាតិទឹក ប្រសិនបើអ្នកធ្វើការក្នុងបរិយាកាសក្តៅ មិនផឹកទឹកឱ្យបានគ្រប់គ្រាន់ លេបថ្នាំបញ្ចុះទឹកនោម ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន ឬ បែកញើសច្រើន។

GettyImages 1364321699 9e9cf4049d4c4259a2e8380abcd4eae2

៣.ជាតិស្ករក្នុងឈាមទាប

ការភ្ញាក់ពីដំណេកវិលមុខនៅពេលព្រឹកក៏អាចជាសញ្ញាបង្ហាញថាអ្នកមានជាតិស្ករក្នុងឈាមទាប ដូច្នេះអ្នកអាចនឹងវិលមុខមុនពេលអ្នកញ៉ាំអាហារនៅពេលព្រឹក។ អ្នកអាចមានជាតិស្ករក្នុងឈាម ទោះបីជាអ្នកមិនមានជំងឺទឹកនោមផ្អែមក៏ដោយ។ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះការវិលមុខ អស់កម្លាំង ឬមានអារម្មណ៍ឈឺ និងខ្សោយក្នុងពេលទទួលទានអាហារ ឬ អាហារសម្រន់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីធ្វើតេស្តរកជាតិស្ករក្នុងឈាម។

2532195

៤.ថ្នាំ

ប្រសិនបើអ្នកកំពុងប្រើថ្នាំ ពួកគេអាចជាហេតុផលនៅពីក្រោយការវិលមុខពេលព្រឹករបស់អ្នក។ ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីផលប៉ះពាល់ដែលថ្នាំបច្ចុប្បន្នរបស់អ្នក តែសូមកុំបារម្ភព្រោះវាអាចមានដំណោះស្រាយ ដូចជាការលេបថ្នាំនៅម៉ោងផ្សេងជាដើម៕

A300x200pill

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក