ប្រវត្តិសាស្រ្តភ្នំពេញដែលយើងគួរតែដឹង!!!

ប្រវត្តិភ្នំពេញ

ការបង្កើតរាជធានីភ្នំនៃប្រទេសកម្ពុជាគឺជាការនិយាយអំពីប្រវត្តិសាស្រ្តទាក់ទងនិងព្រឹត្តិការណ៍របស់ព្រះបាទពញាយ៉ាត។ រាជធានីភ្នំពេញនេះត្រូវបានសាងសង់ឡើងលើក ដំបូងនៅក្នុងសតវត្សទី ១៥ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) ដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយ ទៀតនៅទួលបាសានក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេហៅថាជាស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម។

ព្រះអង្គរគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារ តែមានទឹកជំនន់រាល់រដូវវស្សាទើបព្រះអង្គរធ្វើការ ប្ដូររាជធានីនេះមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃគេហៅថា រាជ ធានីភ្នំពេញ។ ការសាងសង់ព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើកគឺ ៖ • លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ ។ • លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទនរោត្តមទើបស្ថិតស្ថេរ។

ការសាសង់រាជធានីពីរលើកដោយសារតែក្រោយពីការស្ថាបនាលើកទី១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះព្រះរាជវាំងបានទៅសាសង់នៅស្រីសន្ធរវិញ ក្រោយពីស្រីសន្ធរ ទៅពោធិ៍សាត់ ទៅបរិបូណ៌ (អម្រាគិរិនបូរណ៌) ទៅលង្វែក ទៅឧត្តុង្គ ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រឡប់មកសាសង់នៅក្រុងភ្នំពេញវិញ ជាលើកទី២ នៅ គ.ស. ១៨៦៥ ទើបបានស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។

1024px Phnom_Penh_Royal_Palace_by_Night

រឿងព្រេងរបស់ភ្នំពេញ

កាលពីរយូរលង់(គ.ស ១៣៧២)មកហើយណាស់មានដូនចាស់ម្នាក់ឈ្មោះ ”ពេញ” គាត់ជាស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភគាត់មានលំនៅក្បែរច្រាំង ទន្លេបួនមុខ។ផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។ ថ្ងៃមួយមានភ្លៀងយ៉ាងខ្លាំងក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវ យ៉ាងធំបណ្ដាលអោយបាក់ច្រាំងរលំដើមគគីរជាច្រើនហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេចតុមុខ។

ជួនជាពេលនោះដូនពេញបានចុះទៅកំពង់ ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។លុះដូនពេញ ឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់ មាត់ច្រាំង។ ដូនពេញ និងអ្នកស្រុកបានយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរដែលក្នុងនោះមានព្រះពុទ្ធរូប ៤អង្គ តូចៗធ្វើអំពីសំរឹទ្ធិ និងរូបបដិមាថ្មមួយទៀត មានលក្ខណៈជាព្រាហ្មណ៍នៅក្នុងប្រហោងឈើនោះ។

ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថ ម្ខាងទៀតទ្រង់ស័ង្ខព្រះកេសាបួង។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយបានឃើញដូចច្នេះក៏មានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះ ដូនពេញ ហើយដូនពេញសាងសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។លុះក្រោយមក ដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះ របស់គាត់នោះ ឲ្យទៅជាភ្នំមែនទែន។

បន្ទាប់ពីនោះគាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែ ព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែកទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថា

ទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា"អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។ កាលសាង សង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា"វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” ។ តាំងពីពេលនោះមកពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថាភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែ ”ភ្នំពេញ” ដូចយើងហៅសព្វថ្ងៃនេះ៕

Wat_Phnom Phnom_Penh Cambodia

ភ្នំពេញនៅរបបពលពត

ពេលដែលរបបខ្មែរក្រហមបានធ្វើឡើងនៅថ្ងៃទី 17 មេសាឆ្នាំ 1975 ប្រជាជនត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង។ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរក្នុងរយៈ​ពេល 3 ឆ្នាំ 8 ខែនិង 20 ថ្ងៃរាជធានីភ្នំពេញគឺមានសភាពស្ងាត់ជ្រងំដូចជាទីក្រុងខ្មោច។ បន្ទាប់ពីថ្ងៃរំដោះ 7 មករា 1979 ប្រជាជនបានវិលត្រឡប់មកជីវិតធម្មតារបស់ពួកគេ។ ហើយដើម្បីអភិវឌ្ឍ និងស្ដារប្រទេសជាតិអោយរីកចំរើននិង មិនឲ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍សារជាថ្មីម្ដងទៀតឡើយ អាជ្ញាធរនិងប្រជាជនទាំងអស់គ្នាបានខិតខំការពារប្រទេសជាតិយ៉ាងខ្លាំងក្លាជាងមុន ។

ទីតាំងភូមិសាស្រ្ត

ភ្នំពេញស្ថិតនៅតំបន់កណ្ដាលខាងត្បូងនៃកម្ពុជានិងព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ក្រុងបានតាំងនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុង នេះ។ ភ្នំពេញ និង បណ្ដាតំបន់ព័ទ្ធជុំវិញប្រកបដោយផ្ទៃទំនាបទឹកលិចជាធម្មតារបស់កម្ពុជា។ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ

ផែនទីនៃភ្នំពេញ

(៣៩ភត)ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាល ហូរលើច្រាំងរបស់វា។ ទីក្រុងនេះ បានតាំងនៅ11.55°N 104.91667°E (១១°៣៣' ជើង, ១០៤°៥៥' កើត,[១៤]) គ្របដណ្ដប់លើផ្ទៃដី ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.) ដែលមាន ១១៤០១ ហិកតា (២៨១៧២ អេកឺរ) ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ ២៦១០៦ ហិកតា(៦៤៥០៩ អេកឺរ)។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ សហតិមាត្រការ៉េ (១៣ ម៉ាយ ក.) ដែលមានភាគខ្លះ ១,៤៧៦ សហតិមាត្រការ៉េ (៣៦៥ អេកឺរ)ស្ថិតនៅក្រោមប្រព័ន្ធបញ្ចេញបញ្ចូលទឹក។ឯកសារយោង[១]

សេដ្ឋកិច្ច

ការជ្រើសរើសតំបន់នោះជាកន្លែងរាជធានីព្រោះវាគឺជាកន្លែងដ៏អស្ចារ្យដោយសារតែវាជាចំណុចប្រសព្វមុខដែលដែលមានទន្លេមុខបួនគឺមានទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។បង្ហាញទិសដៅពីមួយទៅមួយដែលពឹងផ្អែកលើវិស័យកសិកម្ម ពាណិជ្ជកម្ម អនុស្ថាប័នសេដ្ឋកិច្ច។

Phnom_phen_of_cambodia

ប្រភព៖ km.wikipedia.org