កណ្តាល៖ ជាការពិតណាស់ ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។
នៅក្នុងចំណោមសិប្បកម្មមួយនេះ គេបានរកឃើញថានៅសល់តែ សិប្បកម្មភ្ញីទេសមួយគ្រួសារតែប៉ុណ្ណោះ ដែលមានការដាប់ឆ្លាក់ក្បាច់ទៅគ្រឿងប្រដាប់ប្រើប្រាស់នានាលើស្ពាន់ និងប្រាក់ ថែមទាំងនៅតែអាចរក្សាបានគុណភាព និងទឹកដៃដ៏ប្រណិតរបស់ខ្លួនបានយ៉ាងល្អ បើទោះបីជាមុខរបរនេះមានការថយចុះដោយខ្វះគាំទ្រយ៉ាងណាក្តី។
ដូច្នេះក្នុងនាមជាកូនខ្មែរ កុំភ្លេចជួយគាំទ្រស្នាដៃខ្មែរផង ដោយការជួយចែករំឡែកព័ត៌មាន ជួយទិញយកទៅប្រើប្រាស់ ឬផ្សព្វផ្សាយបន្ថែមក៏បាន ដោយ ក្រុមសិប្បកម្មភ្ញីទេសមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដោយចុះពីគល់ស្ពានព្រែកក្ដាមត្រើយខាងកើតខាងស្ដាំដៃ ប្រហែល 500m ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 061 477 144 /081 810 783៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ភ្ញីទេស