នេះជាក្រដាសប្រាក់ឆ្នាំ១៩៧៥-១៩៧៩ ដែលមានតែរូប តែពុំដែលមានអ្នកស្រុកចាយ

កាលពីសម័យខ្មែរក្រហម ជំនាន់ ប៉ុលពត ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ​គឺជារបបដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាជនខ្មែរ ​ដែលមានរយៈពេលដល់ទៅ ​៣ឆ្នាំ ៨ខែ  ២០ថ្ងៃឯណោះ  ដែលប្រជាជនខ្មែរធ្លាក់នៅក្នុងទុក្ខវេទនា  អត់ឃ្លាន ​ថែមទាំងបាត់បង់ជីវិតគួរឱ្យសង្វេក

កំឡុងពេលជិត៤ឆ្នាំនេះ ប្រជាជនខ្មែរប្រហែលជាពីរលាននាក់ ត្រូវបានសម្លាប់ទាក់ទងនឹងខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ ហើយដោយសារតែចំនួនដ៏ច្រើននៃមរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហមនេះហើយ បានជា​គេចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ការប្រល័យពូជសាសន៍ខ្មែរ ។

44

ក្នុងរបបនេះទាំងប្រជាជនទាំងអស់សុទ្ធតែមានភាពវេទនាខ្លាំងដោយការបង្ខំធ្វើការ ​ការចែករបបអាហារដោយខ្វះខាត ​ដូច្នេះហើយសម័យនោះក្រដាសប្រាក់គឺគ្មានតម្លៃនោះឡើយ ​ដោយរបស់ដែលមានតម្លៃដូចជាសំលៀកបំពាក់ របស់ប្រើប្រាស់ ​គ្រឿងអងលង្ការ ​ឬមាសជាដើម  ទើបមានតម្លៃនៅក្នុងការដោះដូរជាគ្រាប់អង្ករ ​ឬអាហារទទួលទានជាដើម ​តែស្ថិតនៅក្នុងរូបភាពលាក់កំបាំងបំផុត។

បើទោះបីជាប្រជាជនធ្លាក់នៅក្នុងភាពអត់ឃ្លាន ​តែអង្គការមួយនេះតែងតែផ្តិតយកទស្សនីយភាព ភាពរីករាយនៃប្រជាជនខ្មែរបង្ហាញទៅដល់ពិភពលោក ​ជាពិសេសក៏បានផលិតក្រដាសប្រាក់សម្រាប់ចាយវាយនៅក្នុងជំនាន់នោះផងដែរ ​តែវាជាក្រដាសប្រាក់ដែលមានត្រឹមតែរូបរាង ​តែគ្មានអ្នកចាយប៉ុណ្ណោះ។

44

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងបង្ហាញពីក្រដាសប្រាក់កាលពីសម័យខ្មែរក្រហមឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដូចខាងក្រោម ៖

10834941_10204132556768549_3515947238838314697_o

10862690_10204132559848626_284961616404421937_o

10864055_10204132557688572_5081999957786779815_o

10865761_10204132555408515_6400305797534929631_o

10873349_10204132558768599_4427374802600220975_o