សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើល ថាតើអ្នកសំខាន់កម្រិតណាក្នុងបេះដូងរបស់គូស្នេហ៍?
សូមជ្រើសរើសរូបកូនក្រមុំមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
កូនក្រមុំទី 1
អ្នកឥទ្ធិពលចំពោះបេះដូងរបស់គេដល់ទៅ 1000% ឯណោះ និយាយតាមត្រង់ទៅគាត់ចូលចិត្តអ្នកខ្លាំងណាស់ វាដូចជាមនុស្សម្នាក់នេះត្រូវចិត្តគ្រប់ចំណុច ទន្ទឹមនឹងនោះវាទំនងដូចជាគាត់បានប្រាប់រឿងរបស់អ្នកចាស់ៗដឹងរួចទៀតផង មើលទៅនៅតែរង់ចាំដំណឹងល្អតែមួយមុខទេ ។
កូនក្រមុំទី 2
អ្នកមានឥទ្ធិពលចំពោះបេះដូងរបស់គេស្រាប់ទៅហើយ ទោះបីជាពេលខ្លះការប្រែប្រួលអ័រម៉ូនរបស់អ្នកនឹងធ្វើឱ្យគាត់មានអារម្មណ៍ហត់នឿយ តែតាមពីទៅគាត់នៅតែឈ្លក់វង្វេងនឹងអ្នកដដែល ចូលកុំបារម្ភហើយមានការសង្ស័យ នៅពេលគាត់មិនផ្អែមល្ហែមដូចមុន វាជាស្តាយ៍ចរិតរបស់គាត់ទៅវិញទេ គិតទៅតែពីខ្លួនអ្នកទៅ នៅពេលអ្នកដឹងថាគេស្រឡាញ់ហើយកុំប៉ិនង៉ក់ងពេកពេលខ្លះគេក៏ធុញដែរ ។
កូនក្រមុំទី 3
អារម្មណ៍ដែលអ្នកទទួលដឹង វាដូចជាធ្ងន់ម្ខាង
ផ្ញើសារទៅតបខ្លះអត់ខ្លះ ពេលខ្លះមិនសូវចាប់អារម្មណ៍កម្រនឹងឆ្លើយតបអ្នក មែនហើយអ្នកមានអារម្មណ៍ត្រូវហើយ គេដូចជាបែកចិត្ត ចាប់ផ្តើមធុញហើយមិនចង់និយាយច្រើនទៀតទេ ម្ល៉ោះហើយអ្នកគួរថយមួយជំហានហើយរកវិធីដោះស្រាយតាមដំណាក់កាលសិន ។
កូនក្រមុំទី 4
ខាងគេឯណោះស្រឡាញ់អ្នកដកចិត្តមិនរួចទេ យ៉ាប់តែអ្នកឯណេះទេដែលនៅតែមានអារម្មណ៍ថា មិនទាន់ប្រាកដចិត្ត ឬប្រហែលជាគេនៅតែមានអ្វីមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវមានទំនុកចិត្ត បើមិនដូច្នោះទេវាមកពីអ្នកហ្នឹង ដែលនៅតែមិនចង់មានឈ្មោះថាមានសង្សា ហើយចង់បន្តនិយាយៗជាមួយអ្នកនេះ អ្នកនោះស្វែងយល់បន្តទៀតសិន ៕
ប្រភព៖ Do Duang/Knongsrok