សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈការជ្រើសរើសភេសជ្ជមួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ទី1៖ អ្នកជាមនុស្សចូលចិត្តចេញក្រៅជួបគេឯង ចូលចិត្តនិយាយស្តីហៅញាតិភូមិផងរបងជាមួយ មិនចេះឆ្មើងឆ្មៃដាក់ញាតិមិត្តទេ លើសពីនេះអ្នកជាមនុស្សមានការអាណិតអាសូរដល់អ្នកដទៃខ្លាំង ឲ្យតែឃើញគេលំបាកលំបិន ទោះជួយអ្វីមិនបានធំដុំក៏អ្នកមានចិត្តចង់ឲ្យបាយគេហូបដែរ ឲ្យតែឃើញគេលំបាកអ្នកក៏មិនស្រួលចិត្តដែរ ។
ទី2៖ បើប្រៀបធៀបនឹងមនុស្សទូទៅ អ្នកមានជំនាញទំនាក់ទំនងល្អនិងពូកែឆ្នៃប្រឌិត អ្នកតែងតែមើលឃើញភាពស្រស់ស្អាតនៅគ្រប់ទីកន្លែង ហើយមើលឃើញតម្លៃនៃជីវិតរបស់មនុស្សគ្រប់ៗរូប អ្នកមិនដែលចង់លេចធ្លោនៅក្នុងភ្នែករបស់អ្នកដទៃទេ មិនដែលចង់ឈ្នះចង់ចាញ់ជាមួយនរណាទេ អ្វីដែលសំខាន់ឲ្យតែអ្នកខ្លួនឯងដឹងខ្លួនឯងទៅបានហើយ ។
ទី3៖ បើប្រៀបធៀបនឹងមនុស្សទូទៅអ្នកមានជំនាញវិភាគស្ថានការណ៍បានលឿន អ្នកគឺជាមនុស្សដែលមានការគិតយ៉ាងជ្រៅជ្រះ ម្ល៉ោះហើយទើបធ្វើឲ្យមតិរបស់អ្នកជារឿយៗត្រូវបានមនុស្សជុំវិញខ្លួនជឿជាក់ ទើបមិនចម្លែកទេឲ្យតែពេលនរណាមានជួបបញ្ហាអ្វីមួយពួកគេតែងតែចូលមកសុំយោបល់ពីអ្នក នោះក៏ព្រោះតែអ្នកពូកែចែករំលែកចំណេះដឹងតាមរយៈបទពិសោធន៍ដែលខ្លួនធ្លាប់ជួប ។
ទី4៖ អ្នកជាមនុស្សពូកែច្នៃប្រឌិត និងលេចធ្លោក្នុងក្រសែភ្នែកអ្នកដទៃ តាមរយៈភាពរួសរាយរាក់ទាក់និងភាពឯករាជ្យយ៉ាងពេញប្រៀបរបស់អ្នក បើនិយាយពីនិស្ស័យដែលកបជ្រៅនៅក្នុងខ្លួនវិញ អ្នកគឺជាមនុស្សមានអារម្មណ៍ឆាប់រង្គោះរង្គើរគួរសមដែរ តែជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តឲ្យអ្នកណាមកត្រួតត្រា ឬគៀបសង្កត់ឡើយ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok