ភេសជ្ជៈទាំង ៤ ប្រភេទនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលអ្នកផឹក ប៉ុន្តែពួកវាបំផ្លាញសុខភាពអ្នកដោយស្ងៀមស្ងាត់ ជាពិសេសគឺ បំផ្លាញថ្លើម និងតម្រងនោមយ៉ាងលឿនបំផុត។
១. ភេសជ្ជៈមានជាតិកាបូន
ភេសជ្ជៈមានជាតិកាបូន អាចនាំមកនូវអារម្មណ៍ស្រស់ស្រាយជាបណ្តោះអាសន្ន ប៉ុន្តែពួកវាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ។ វាមានផ្ទុកជាតិស្ករខ្ពស់ ដែលមានឥទ្ធិពលអវិជ្ជមានលើរាងកាយ។ ការផឹកភេសជ្ជៈដែលមានជាតិកាបូនច្រើន អាចនាំឱ្យឡើងទម្ងន់ និងធាត់។ វាក៏បង្កើនកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាម បង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដ និងជំងឺទឹកនោមផ្អែម។ ការទទួលទានភេសជ្ជៈដែលមានជាតិកាបូនជាទៀងទាត់ក៏ធ្វើឱ្យខូចស្រទាប់ធ្មេញ ប៉ះពាល់ដល់តម្រងនោម នាំឱ្យខ្សោយតម្រងនោម។
២. តែចាស់ខ្លាំង
តែ គឺជាភេសជ្ជៈដែលមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានមិនត្រឹមត្រូវ នឹងនាំឱ្យមានផលវិបាកដែលនឹកស្មានមិនដល់។ ការផឹកតែចាស់ខ្លាំងគឺជារឿងមួយដែលអ្នកត្រូវចៀសវាង។ តែចាស់មានផ្ទុកហ្វ្លុយអូរីច្រើន ការស្រូបយកហ្វ្លុយអូរីក្នុងបរិមាណច្រើនចូលទៅក្នុងខ្លួន នឹងប៉ះពាល់ដល់តម្រងនោម ព្រោះនេះជាសរីរាង្គដែលទទួលខុសត្រូវក្នុងការបញ្ចេញហ្វ្លុយអូរីចេញពីរាងកាយ។
ការទទួលទានហ្វ្លុយអូរីច្រើនពេកអាចបង្កឱ្យខូចក្រលៀន Cortex និង medulla។ លើសពីនេះ ការផឹកតែបន្ទាប់ពីផឹកស្រាក៏ប៉ះពាល់ដល់តម្រងនោមផងដែរ។ តែចាស់មានផ្ទុក theophylline ដែលមានប្រសិទ្ធិភាព diuretic ។ តែ និងជាតិអាល់កុលចូលក្នុងខ្លួនរួមគ្នានឹងបង្កើនបន្ទុកលើក្រលៀនយ៉ាងធ្ងន់ធ្ងរ។
៣. តែទឹកដោះគោ
តែទឹកដោះគោ គឺជាភេសជ្ជៈដែលយុវវ័យជាច្រើនចូលចិត្ត។ តែទឹកដោះគោមានរសជាតិខុសៗគ្នាជាមួយនឹងរសជាតិផ្អែម និងខ្លាញ់គួរឱ្យទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាភេសជ្ជៈដែលមិនល្អសម្រាប់សុខភាពរបស់អ្នក។ ការផឹកតែទឹកដោះគោច្រើនមានន័យថា អ្នកកំពុងទទួលយកកាឡូរីច្រើនចូលទៅក្នុងខ្លួនរបស់អ្នក។ នេះអាចនាំឱ្យឡើងទម្ងន់ និងធាត់។
តែទឹកដោះគោមានបរិមាណជាតិស្ករច្រើន ច្រើនដងច្រើនជាងអ្វីដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ ការទទួលទានជាតិស្ករច្រើនពេក នឹងធ្វើឱ្យសម្ពាធឈាមកើនឡើង។ ជាពិសេស fructose នៅក្នុងភេសជ្ជៈនេះ អាចបង្កើនកម្រិតអាស៊ីត uric បង្កើនបន្ទុកលើតម្រងនោម។ នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់អ្នកដែលមានកម្រិតខ្ពស់នៃអាស៊ីតអ៊ុយរិកនៅក្នុងខ្លួន។
៤. ភេសជ្ជៈអាល់កុល
អាល់កុលតែងតែត្រូវបានចាត់ទុកថាជាភេសជ្ជៈមិនល្អ។ ការផឹកស្រាច្រើនពេក នឹងធ្វើឱ្យខូចតម្រងនោម។ តម្រងនោមមានតួនាទីរក្សាជាតិទឹកក្នុងខ្លួន ប៉ុន្តែជាតិស្រវឹងធ្វើឱ្យរាងកាយខ្សោះជាតិទឹក ។ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក នឹងប៉ះពាល់ដល់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់យើង ជាពិសេសតម្រងនោម។ ការប្រើគ្រឿងស្រវឹងជាប្រចាំរយៈពេលយូរ អាចនាំឱ្យខូចតម្រងនោម។ ការស្រាវជ្រាវបង្ហាញថាអ្នកដែលផឹកស្រាមានហានិភ័យខ្ពស់នៃ microalbuminuria ។ នេះគឺជាសញ្ញានៃជំងឺតម្រងនោម។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើគ្រឿងស្រវឹងច្រើនពេក ក៏បង្កើនហានិភ័យកើតជំងឺថ្លើម ក្រិនថ្លើម មហារីកថ្លើម…៕