តស់! មកដឹងអំពីគន្លឹះពិសេស ដើម្បីជួយឱ្យអ្នកសាកថ្មទូរសព្ទចូលបានលឿន រហ័សទាន់ចិត្ត ថែមទាំងទទួលបានសុវត្ថិភាពខ្ពស់ថែមទៀតផង។
១. បើក Airplane Mode ឬបិទទូរសព្ទ
ការបិទទូរសព្ទរបស់អ្នកទាំងស្រុង ឬបើកមុខងារនៅលើយន្តហោះមានន័យថា អ្នកបានបិទការភ្ជាប់ធម្មតារបស់ទូរសព្ទ ដូចជាការតភ្ជាប់បណ្តាញ 3G, NFC, Bluetooth ជាដើម។ វានឹងជួយឱ្យឧបករណ៍មិនប្រើប្រាស់ថាមពលសម្រាប់ការតភ្ជាប់ និងបង្កើនល្បឿននៃការសាកថ្ម។
២. បើកមុខងារ Dark Mode
ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ថ្មីនាពេលបច្ចុប្បន្ននេះ នៅពេលដែលអ្នកប្រើផ្ទាំងរូបភាពពណ៌ខ្មៅ ភីកសែលខ្មៅនៅលើអេក្រង់នឹងមិនប្រើប្រាស់ថាមពលនោះទេ។ ដូច្នេះ វានឹងបង្កើនអាយុកាលថ្មកាន់តែខ្លាំង។ លើសពីនេះ អ្នកក៏គួរតែកំណត់ Dark Mode ជាលំនាំដើមផងដែរ។
៣. ប្រើឆ្នាំងសាកថ្មត្រឹមត្រូវ
ទូរសព្ទប្រភេទនីមួយៗ អាចដំណើរការជាមួយឆ្នាំងសាកផ្សេងៗគ្នា និងខ្សែសាកទូរសព្ទថេប្លេត។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងឆ្នាំងសាកដែលមិនមានស្តង់ដារ ទោះបីជាវាអាចសាកថ្មចូលធម្មតាក៏ដោយ ប៉ុន្តែក្នុងរយៈពេលយូរ វានឹងធ្វើឱ្យថ្មអស់ និងឆាប់ខូចថ្មទូរសព្ទ។
ដំបូន្មានដ៏ល្អ គឺត្រូវប្រើឆ្នាំងសាកថ្មត្រឹមត្រូវដែលភ្ជាប់មកជាមួយទូរស័ព្ទនៅពេលអ្នកទិញវា ហើយប្រសិនបើឆ្នាំងសាកនោះខូច សូមទៅកាន់ហាងដែលអាចទុកចិត្តបាន ដើម្បីស្វែងរកប្រភេទឆ្នាំងសាកល្អដើម្បីជំនួស។
៤. ប្រើខ្សែដែលមានគុណភាពខ្ពស់
ការប្រើប្រាស់ខ្សែសាកដែលមានគុណភាពខ្ពស់ នឹងជួយឱ្យសាកថ្មទូរស័ព្ទរបស់អ្នកបានលឿន និងមានសុវត្ថិភាពជាងមុន។
៥. កុំដាក់ស្រោមពេលសាកថ្ម
ដើម្បីធ្វើឱ្យថ្មទូរស័ព្ទរបស់អ្នកប្រើប្រាស់បានយូរ វាជាការល្អបំផុតក្នុងការដកស្រោមទូរស័ព្ទចេញនៅពេលបញ្ចូលថ្ម។ ដោយសារតែពេលសាកថ្មទូរស័ព្ទឡើងកម្ដៅ ហើយការដាក់ស្រោមធ្វើឱ្យកាន់តែក្ដៅ កាត់បន្ថយអាយុកាលរបស់ឧបករណ៍ នាំឱ្យថ្មីខូចលឿន។
៦. ប្រើព្រីភ្លើងជំនួសឱ្យរន្ធ USB
ស្មាតហ្វូនភាគច្រើននាពេលបច្ចុប្បន្ននេះ អាចសាកបានតាមរយៈរន្ធ USB។ វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនសម្រាប់ការសាកថ្ម។ ទោះជាយ៉ាងណាក៏ដោយ ចរន្តតាមរយៈរន្ធ USB មានអំពែតិចជាងព្រីភ្លើង ដូច្នេះទូរសព្ទរបស់អ្នកនឹងចំណាយពេលយូរដើម្បីសាកពេញ។ ដូច្នេះប្រសិនបើអាច សូមជ្រើសរើសសាកថ្មតាមរយៈព្រីភ្លើង។
៧. ទុកទូរសព្ទឱ្យត្រជាក់សិន មុននឹងសាកថ្ម
ក្រុមហ៊ុនផលិតទូរស័ព្ទតែងតែណែនាំថា សីតុណ្ហភាពគឺជាមូលហេតុចម្បងនៃការបាត់បង់ថាមពលថ្ម។ អ្នកមិនគួរដាក់ឧបករណ៍ឱ្យត្រូវពន្លឺព្រះអាទិត្យយូរពេក ឬនៅជិតប្រភពកម្ដៅខ្លាំងនោះទេ។
៨. សាកពេញហើយ ត្រូវដកចេញភ្លាម
សម្រាប់ស្មាតហ្វូនចាស់ៗ អ្នកគួរតែដកឆ្នាំងសាកភ្លាមៗ នៅពេលដែលថ្មបានសាក 100%។ ចំពោះស្មាតហ្វូនថ្មីៗ អ្នកផលិតភាគច្រើនបានណែនាំឱ្យអ្នកសាកថ្មចន្លោះពី 30% ទៅ 80% រួចដោះឆ្នាំងសាកចេញ នោះការសាកថ្មឱ្យបានត្រឹមត្រូវនឹងកាន់តែល្អសម្រាប់ថ្ម។ ហើយអ្នកគ្រាន់តែបញ្ចូលថ្មដល់ 100% ម្តងក្នុងមួយសប្តាហ៍ដើម្បីបញ្ចេញថ្ម។
៩. កុំប្រើទូរសព្ទរបស់អ្នកពេលកំពុងសាកថ្ម
សូមព្យាយាមកុំប្រើទូរសព្ទរបស់អ្នកច្រើនពេកពេលកំពុងសាកថ្ម។ ការប្រើទូរសព្ទពេលកំពុងសាកថ្ម នឹងធ្វើឱ្យដំណើរការនេះថយចុះកាន់តែលឿន។ ជាពិសេស ការប្រើប្រាស់កម្មវិធីដែលប្រើថាមពលខ្លាំង ដូចជាហ្គេមនឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកឡើងកម្ដៅ ដំណើរការសាកថ្មយឺត និងធ្វើឱ្យខូចថ្មក្នុងរយៈពេលវែង។
ការប៉ះពាល់រយៈពេលយូរទៅនឹងសីតុណ្ហភាពខ្លាំង គឺជាកំហុសទូទៅមួយដែលអាចធ្វើឱ្យខូចស្មាតហ្វូនរបស់អ្នក។ ដូច្នេះ ម្យ៉ាងវិញទៀត ទប់ស្កាត់ការជម្រុញឱ្យលេងហ្គេម មើលវីដេអូ ឬលេងបណ្ដាញសង្គម ខណៈពេលដែលទូរសព្ទរបស់អ្នកភ្ជាប់ជាមួយឆ្នាំងសាក៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok