តើអ្នកដឹងទេថា សញ្ញាខណ្ឌនៅក្នុងជីវិត អ្នកអាចប្រើបាននៅពេលណា?

តាំងពីតូចមក ឪពុកម្តាយ និងអ្នកគ្រូលោកគ្រូសុទ្ធតែអប់រំទូន្មានយើងថា ធ្វើរឿងអ្វីក៏ដោយមិនត្រូវបោះបង់ពាក់កណ្តាលផ្លូវនោះទេ ប៉ុន្តែពួកយើងមានពេលជាច្រើនរមែងព្រោះតែឧបសគ្គបន្តិចបន្តួចហើយក៏ជ្រើសរើសបោះបង់ចោល។ ដូច្នេះ នៅក្នុងរឿងរ៉ាវជាច្រើនតែងតែគ្មានចំណុចបញ្ចប់មួយឡើយ ឆាកជីវិតមនុស្សក៏មិនអាចមានសញ្ញាខណ្ឌដ៏ឥតខ្ចោះមួយបានដែរ។

មនុស្សគ្រប់រូបចាំបាច់រៀនចេះដាក់សញ្ញាខណ្ឌនៅក្នុងជីវិតរបស់ខ្លួន តំណាងឲ្យភាពចាប់ផ្តើម និងបញ្ចប់ មិនមានការបោះបង់ចោលពាក់កណ្តាលផ្លូវឡើយ។ មិនថាថ្ងៃអនាគតពួកយើងជួបនឹងរឿងអ្វីនោះទេ ពួកយើងត្រូវក្លាហានទៅប្រឈមមុខ រក្សាទឹកចិត្តវិជ្ជមានដើម្បីឈានឲ្យផុតពីឧបសគ្គ។

Employee Passing Through Difficulties

ពេលដែលយើងជួបបញ្ហា មានពេលជាច្រើននៅក្នុងចិត្តរបស់យើងតែងតែត្អួញត្អែរថា ហេតុអ្វីបានជាខ្ញុំស៊យយ៉ាងនេះ? តាមពិតទៅយើងគួរតែផ្លាស់ប្តូរការគិតហើយពិចារណាថា យើងមិនមែនជាមនុស្សដែលស៊យជាងគេនោះទេ នៅក្នុងពិភពលោកនេះនៅមានមនុស្សជាច្រើនស៊យជាងយើងទៅទៀត។

យើងគួរតែចាត់ទុកភាពលំបាក ធ្វើជាការប្រលងពិសោធន៍ ដែលទេវតាបានប្រទានដល់យើង សម្រាប់ជាវិញ្ញសារប្រលងភាពអត់ធ្មត់របស់ខ្លួនយើង។

យកទឹកចិត្តវិជ្ជមានមកប្រឈមមុខជាមួយនឹងបញ្ហា ថ្វីដ្បិតតែដំណើរផ្លូវមានភាពស្មុគស្មាញមែន តែយើងកុំបោះបង់ បែបនេះទើបយើងអាចដើរចេញពីឧបសគ្គបាន ។ ដូច្នេះទើបនៅក្នុងឆាកជីវិតរបស់យើងអាចដើរទៅដល់ចំណុចបញ្ចប់ និងដាក់សញ្ញាខណ្ឌដើម្បីជីវិត។

Hard Work Min

“គួរតែរៀនចេះដាក់ខណ្ឌសម្រាប់ជីវិត ទោះជាជួបនឹងបញ្ហាអ្វីក៏ដោយ មិនត្អូញត្អែរ អាស្រ័យគំនិតវិជ្ជមានទៅលះបង់ភាពប្រឹងប្រែង នោះក្តីសង្ឃឹមនឹងនៅចំពោះមុខយើង។”

ថ្វីដ្បិតតែលទ្ធផលមិនដូចជាអ្វីដែលយើងរំពឹងទុកក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏យើងមិនបានបោះបង់ពាក់កណ្តាលផ្លូវដែរ យើងសុទ្ធតែដើម្បីការជ្រើសរើស ហើយទៅលះបង់ប្រឹងប្រែង ដើម្បីដាក់សញ្ញាខណ្ឌដ៏ឥតខ្ចោះមួយនៅក្នុងឆាកជីវិតរបស់យើង៕

Untitled Design

ប្រែសម្រួលដោយ ៖ Yanyin

ប្រភព ៖ https://joicstan.com/